ខេត្តបន្ទាយមានជ័យ៖ មុខរបរដំណាំពោតប្រភេទពូជ88 ជាប្រភេទពោតគ្រាប់ស ស្ងោរលក់សំរាប់មនុស្សបរិភោគធ្វើឲ្យប្រជាកសិករមានជីវភាពល្អប្រសើរឡើង ក្នុង01ហិកតា កសិករអាចទទួលបានប្រាក់ចំណូលចាប់ពី(ដប់លានរៀល)10.000.000ទៅ(ដប់មួយលានរៀល)11.000.000រៀល។
លោក ហ៊ុត លី ជាកសិកររស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់រវ៉ារី ស្រុកព្រះនេត្រព្រះបានរៀបរាប់ថាៈ កាលដើមឡើយលោកជាប្រជាកសិករដាំដំណាំស្រូវ និងដំឡូងមី តែមិនសូវកាក់កបនោះទេ ដោយមានការណែនាំពីបងប្អូន បានងាកមកដាំដំណាំពោតជំនួសវិញ ដែលមានទីតាំងក្នុងភូមិពង្រ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ បុរសវ័យជាង50ឆ្នាំម្នាក់នេះ បានបញ្ជាក់ថា ការដាំដំណាំពោតប្រភេទពូជ88នេះ លោកដាំមានរយៈពេល៣ឆ្នាំមកហើយ លើផ្ទៃដី3.5ហិតា។ វាងាយស្រួលដាំ និងងាយស្រួលថែទាំ និយាយរួមឲ្យតែមានទឹកគ្រប់គ្រាន់ សំរាប់ស្រោច តែដំណាំពោតមិនត្រូវការទឹកជោគជាំពេកទេ បើមានប្រភពទឹកគ្រាប់គ្រាន់ ខែប្រាំងងាយស្រួលដាំដុះ ជាខែវស្សា ត្រូវមានបច្ចេកទេសដាំខ្លះៗ និងបច្ឆេកទេសថែទាំដើមមួយចំនួន នោះដំណាំពោតនិងទទួលបានទិន្នផលខ្ពស់។
លោក ហ៊ុត លី បន្ថែមថា ពោតប្រភេទពូជ88 នេះមានរស់ជាតិផ្អែមឆ្ញាញ់ ពេញនិយមសំរាប់អ្នកទទួលទានដាំរយៈពេលខ្លីត្រឹម66ទៅ70ថ្ងៃ គឺអាចប្រមូលផលបាន ដែលក្នុងមួយឆ្នាំ អាចដាំបាន3ទៅ4ដង ដែលដាំម្តងក្នុងមួយហិកតាត្រូវចំណាយថវិកាថ្លៃភ្ជួរ និងពូជដាំ អស់900.000រៀល(ប្រាំបួនសែនរៀល) ប្រមូលផលម្តងត្រូវទិញពូជម្តង ហើយពេលប្រមូលផលគឺក្នុងមួយហិកតាចាប់ពីចន្លោះចាប់ពី10.000.000(ដប់លានរៀល)ទៅ(ដប់មួយលានរៀល)
11.000.000រៀល។
។ ការដាំពោតលោក បញ្ជាក់ថា មិនសូវជាលំបាកទេ ដោយក្នុងមួយរណ្តៅតូចដាក់ដាំគ្រាប់ពូជ02គ្រាប់ ពេលដើមពោតនៅតូច ត្រូវរងផលប៉ះពាល់ ពីសត្វកន្តូប ចង្រិតបន្តិចបន្តួច ចំណែកដើមធំទុក02ផ្លែក្នុងមួយដើម និងមានការបំផ្លាញពីសត្វកណ្តុរខ្លះៗ ចំពោះដីជាង3.5ហិកតានេះ គាត់ដាំតែបីនាក់ប្អូនគាត់តែប៉ុណ្ណោះ។ ចំណែកទីផ្សារពោតប្រភេទពូជ88នេះ វិញ មានតែឈ្មួញមកកក់មុនខែ ដើម្បីម៉ៅលើកជាចំការតែម្តង ទោះបីជាបច្ចុប្បន្ន សង្គមរបស់យើងកំពុងជួបវិបត្តិកូវីដ-19ក៏ដោយ ហើយតម្លៃពោតធ្លាក់ថ្លៃបន្តិចមែន តែក៏អាចទទួលបានប្រាក់ចំណូលពីចន្លោះចាប់ពីរ(ដប់លានរៀល)10.000.000រៀល
ទៅ(ដប់មួយលានរៀល)11.000.000រៀល៕
ដោយ៖ វណ្ណា