ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧មិថុនា ឆ្នាំ២០២១
នេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង ២លាន៥សែននាក់ហើយ ដែលទទួលបាន ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជម្រុញឱ្យពន្លឿននៃចាក់វ៉ាក់សាំងនេះ អោយបានលឿននិងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២៥៦៤០៨៦នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០៦មិថុនា ចាក់បានចំនួន២៥៣៧៤៧៧ នាក់ មានន័យថា សម្រាប់ថ្ងៃ០៧ មិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២៦៦០៩ នាក់ប៉ុណ្ណោះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោក ឃួង ស្រេង តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្រប តាម ការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕
ដោយ៖ សំរិត