រុស្ស៊ីអាចនឹងជួយដល់ទីក្រុងប៉េកាំង ប្រសិនបើអាមេរិកទៅជួយកោះតៃវ៉ាន់ពេលមានសង្គ្រាមជាមួយចិន

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិកលូកដៃទៅជួយដល់កោះតៃវ៉ាន់ពេលផ្ទុះសង្គ្រាមអាចនឹងក្លាយទៅជាសង្គ្រាមលោកលើកទីបី ហើយរុស្ស៊ីនឹងលូកដៃទៅជួយដល់សម្ព័ន្ធមិត្តចិនជាក់ជាមិនខាន។

សារព័ត៌មាន Arguments of the Week នៅក្នុងប្រទេសរុស្ស៊ីបានផ្សាយថា អាមេរិកគួរតែប្រុងប្រយ័ត្នពេលលូកដៃចូលបញ្ហាកោះតៃវ៉ាន់ ដោយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងកោះនេះអាចបង្កឲ្យចិនពិបាកទទួលយក ហើយអាចផ្ទុះទៅជាសង្គ្រាមទ្រង់ទ្រាយធំនៅលើពិភពលោក។
បច្ចុប្បន្ន ការខិតខំរបស់អាមេរិក ដើម្បីបំពាក់អាវុធឲ្យកោះតៃវ៉ាន់គឺជារឿងងាយយល់ ដោយអាមេរិកចង់ស្វែងរកកន្លែងឈរជើងនៅកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាតំបន់ដែនទឹករបស់ខ្លួន។
និយាយពីចំនួននាវាចម្បាំងទំនើបរបស់ចិនបានឈានមុខអាមេរិកជាយូរមកហើយ។ លើសពីនេះទៅទៀត ចិនក៏បានខិតខំបង្កើនសមត្ថភាពបរមាណូរបស់ខ្លួនផងដែរ ។ តាមប្រភពព័ត៌មាន ចិនមានក្បាលគ្រាប់បរមាណូប្រមាណ ១ពាន់គ្រាប់ ដាក់ឲ្យប្រើប្រាស់ក្នុងវិស័យយោធា។ ចំណែកអាមេរិក វិញ មានក្បាលគ្រាប់បរមាណូ ១៣៥៧គ្រាប់បានត្រៀមលក្ខណៈ និងកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូប្រមាណ៨០០គ្រឿង ។
តាមសារព័ត៌មាន Arguments of the Week បានផ្សាយថា រុស្ស៊ីអាចនឹងជួយដល់ប្រទេសចិន ប្រសិនបើផ្ទុះសង្គ្រាមជាមួយអាមេរិកនោះ ។ ទាំងនោះហើយអាមេរិកត្រូវតែប្រុងប្រយ័ត្នជាមួយប្រទេសរុស្ស៊ីផងដែរ។ អាមេរិកត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមទាំងជាមួយចិននិងរុស្ស៊ី ។ ដូច្នេះហើយ រាល់សកម្មភាពយោធារបស់អាមេរិកអាចបង្កឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំ ក្លាយទៅជាសង្គ្រាមលោកលើកទីបី។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងរុស្ស៊ីនិងចិនបានត្រៀមល្ខណៈជានិច្ចក្នុងការធ្វើសង្គ្រាមជាមួយអាមេរិក ដើម្បីបញ្ចប់មហាអំណាចទីមួយរបស់អាមេរិក។ បច្ចុប្បន្នទាំងចិននិងរុស្ស៊ី គឺមានសមត្ថភាពធ្វើជាប្រទេសមហាអំណាច អាចជំនួសអាមេរិកដឹកនាំពិភពលោក ឆ្ពោះទៅរកសាមគ្គីភាពនិងការរីកចម្រើននៅលើពិភពលោក៕ ដោយ៖ធីរីណា

...

រូបភាព៖baogiaothong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print