ខេត្តត្បូងឃ្មុំ ៖ ស្របពេលក្រុមអ្នកព្យាក នៃក្រសួងធនធានទឹកប្រកាសអោយប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង ចាប់ពីអំឡុងថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំឯណេះវិញមានករណីខ្យល់កន្ទ្រាក់ បណ្តាលឲ្យបាក់ និង រលំផ្ទះប្រជាពលរដ្ឋ ធ្ងន់ស្រាលចំនួន ០៥ខ្នងផ្ទះ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឬ សត្វទេ ។
សេចក្ដីរាយការណ៍នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១អោយដឹងថា ខ្យល់កន្ត្រាក់បាន បក់បោកបំផ្លាញលំនៅឋានពលរដ្ឋចំនួន៥ខ្នងកើតឡើងស្ថិតនៅ ឃុំវាលម្លូរ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានបណ្តាលឲ្យបាក់ និង រលំផ្ទះប្រជាពលរដ្ឋ ធ្ងន់ស្រាលចំនួន ០៥ខ្នងផ្ទះ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬ សត្វទេ ។
នៅពេលនេះ សមត្ថកិច្ច អាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យជួយប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក ៕
ដោយ៖ វណ្ណៈ