ថៃសម្រេចបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៤,៦លាន ដូសក្នុងរយៈពេល១០០ថ្ងៃ

ចែករំលែក៖

នៅថ្ងៃទី៨ខែមិថុនា រដ្ឋាភិបាលថៃបានប្រកាសថា ក្នុងរយៈពេល ១០០ថ្ងៃនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានជាង៤,៦លានដូសហើយ។ នៅថ្ងៃទី៧ខែមិថុនា ថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ហើយមានពលរដ្ឋ ៤១៦ពាន់នាក់បានចាក់វ៉ាក់សាំងក្នុងថ្ងៃដំបូងនោះ ។
វេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ -១៩ ថៃ បានឱ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងដំបូងក្នុងថ្ងៃបើកចាក់ទូទាំងប្រទេសគឺមានរហូតដល់៤១៦.៨៤៦នាក់ ក្នុងនោះមាន២៧.៩៧៥នាក់បានចាក់ដូសទីពីរ ។ សរុបក្នុងរយៈពេល១០០ថ្ងៃ ចាប់ពីថ្ងៃទី២៨ខែកុម្ភៈ មកទល់ពេលនេះ ថៃបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៤,៦លាននាក់ហើយ ក្នុងនោះមានជាង១,៣លាននាក់ចាក់ដូសទីពីរ។
មានប្រសាសន៍ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេស នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ថ្ងៃទី៧ខែមិថុនាជាថ្ងៃប្រវត្តិសាស្ត្រចាប់ផ្តើមយុទ្ធនាការប្រឆាំងកូវីដ-១៩។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) នៅថ្ងៃ ទី០៨ ខែមិថុនា បានបញ្ចាក់ថា រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៦២ករណីបន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,១២៨ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៥៣៤ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសដែលនៅក្នុងពន្ធនាគារ ក្នុងនោះរួមមាន ៤១៥ករណីត្រូវបានរកឃើញនៅក្នុងពន្ធនាគារ បាងក្វាង (Bang Kwang), ១១៥ករណីនៅក្នុងពន្ធនាគារ ឆាឆឹងសៅ (Chachoengsao) និង៤ករណីទៀតនៅក្នុងពន្ធនាគារ ក្លង ព្រេម (Klong Prem)។
CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ក្នុងនោះរួមមាន១១នាក់គឺជាបុរស និង១៧នាក់ទៀតគឺជាស្រ្តីដែលពួកគេមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ ៩២ឆ្នាំ៕

...

រូបភាព៖ nhandan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print