ខេត្តបាត់ដំបង÷ យោងតាមរបា
យការណ៍របស់ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានប្រាប់ឲ្យដឹងថា ទីតាំងដែលពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះពីអតីតកាលជាតំបន់សមរភូមិប្រយុទ្ធក្តៅដូចនេះអាចនៅសេសសល់គ្រាប់ ឬគ្រាប់មីនជាច្រើនដែលកងទ័ពកប់ទុកនៅក្នុងដី ក្រោយមានភ្លៀងធ្លាក់ខ្លាំងទឹកបានហូរច្រោះដាច់ដីបន្តិចម្តងៗរហូតដល់វាផុសចេញមកលើដីនៅក្នុងគុម្ពឬស្សីទើបប្រជាពលរដ្ឋប្រទះឃើញជាច្រើនតែម្តង។
លោកអធិការដ្ឋាននគរបាលស្រុកបានបន្តថា÷គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញនេះឋិតនៅចំណុចមាត់ស្ទឹងក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១។
ប្រភពដដែលបន្តថា យុទ្ធភ័ណ្ឌខាងលើរួមមាន: គ្រាប់មីនប្រភេទ 72A
ចំនួន ៣៦គ្រាប់. គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់ផងដែរ បណ្តាគ្រាប់ទាំងអស់វានៅមានប្រសិទ្ធនៅឡើយ។
បន្ទាប់មកកម្លាំងនគរបាលជំនាញរបស់លោកក៏បានចុះសហការផ្តល់ព័ត៌មានទៅកាន់អង្គភាពកំចាត់មីនកម្ពុជាCMAC ដើម្បីរំដោះគ្រាប់ទាំងនេះចេញ ហើយយកទៅ កំន្ទេចចោលនៅពេលវេលាក្រោយ៕