ទីបំផុត​! តុលាការ​ សម្រេចឃុំខ្លួនបុរសជាប្តីដែលជះទឹកអាស៊ីតលេីប្រពន្ធរងរបួសធ្ងន់​ ក្រោយពីសុំប្រពន្ធរួមរស់វិញតែមិនព្រម

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​ ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ចេញ​ដីកាឃុំខ្លួនបុរសជនដៃដល់ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន​​ ក្រោយជាប់ពាក់ព័ន្ធការជះទឹកអាស៊ីត​លេីអតីតប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់កាលពី១ឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ ជនជាប់ចោទ​ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទ (ប៉ុនប៉ ងមនុស្សឃាត )។ ចំណែកអតីតស្រ្តីជាប្រពន្ធ ដែល​គ្រោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នា មួយរយៈមកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះអស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពេលនោះជនរងគ្រោះមិនព្រមដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២៖១៥ នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនស ង្ស័យ ក៏បានយកទឹកអាស៊ីត មកជះលើមុខ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ពេលនោះជនរងគ្រោះ​ បានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើមយកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

ប្រភពដដែល​ បន្ថែមទៀតថា​ ក្រោយ​កេីត​ហេតុ​​ ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ភ្លាមៗ ហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេ ព្រោះតែគាត់រងរបួសធ្ងន់ ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ​។

ក្រោយពីធ្វេីការឃាត់ខ្លួនជនដៃដល់​ និងស្តាប់សម្លេីយសារភាព​ នៅរសៀល​ថ្ងៃ​ទី​៧​ មិថុនា​ ឆ្នាំ​២០២១​ សមត្ថកិច្ចបានបញ្ជូនជនដៃដល់ទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក​ ជ្រឹង ខ្មៅ ដោយចោទពីបទមនុស្សឃាតគិតទុកជាមុន​ និងចៅក្រមសម្រេចឃុំខ្លួនដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print