​ពលរដ្ឋ​រិះគន់​អភិបាលខេត្ត​ព្រះ​សីហ​នុ​រឿង​យក​ទីតាំង​សួនច្បារ​មហោស្រព​ធ្វើ​ចំណតរថយន្ដ​

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​ ៖​ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ថា​ បាន​ប្រគល់​ទីតាំង​សួនច្បារ​មហោស្រព​សម្រាប់​លំហែកាយ​ ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​ទេសចរណ៍​មួយ​នេះ​ ឲ្យ​ទៅ​ឈ្មួញ​ឯកជន​ធ្វើ​ចំណតរថយន្ត​ដឹក​អ្នកដំណើរ​ ដែល​បម្រើ​ប្រយោជន៍​បុគ្គល​ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​អារម្មណ៍​ភ្ញៀវ​ទេសចរ​។​

​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ សួន​សាធារណៈ​ខាងលើ​ គឺជា​សួន​លំហែកាយ​ ដែល​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ បាន​នាំ​គ្នា​ទៅ​ហាត់​ប្រា​ណ​ អង្គុយ​លេង​រាល់ពេល​ល្ងាច​ និង​ថ្ងៃ​សម្រាក​។​ ប៉ុន្តែ​ពេល​នេះ​ សួន​មួយ​នេះ​ ត្រូវ​បាន​គេ​រុះរើ​ ជីក​កកាយ​បង្គន់​អនាម័យ​ និង​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​ និង​រថយន្ដ​ដឹក​ទំនិញ​បាន​ចូល​ចត​ណែនណាន់តាន់តាប់​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​ទៅ​លម្ហែ​នៅ​ទីនោះ​បាន​ទៀត​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​គួរ​គិតគូរ​ឡើង​វិញ​ ដោយ​ពុំគួរ​យក​សួន​សាធារណៈ​ប្រគល់​ឱ្យ​បុគ្គល​ឯកជន​ធ្វើ​ជា​ចំណតរថយន្ដ​ ហើយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឯទៀត​នោះ​ទេ​។​ លើស​ពី​នេះ​ ការ​ធ្វើ​បែប​នេះ​ ក៏​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាក់​សាធារណៈ​ដែរ​ ដែល​ក្រុងព្រះសីហនុ​គឺ​ក្រុង​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ ប្រជុំ​ដោយ​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​ ដែល​កកកុញ​មក​ទស្សនា​ ទាមទារ​ឱ្យ​មាន​ទីតាំង​លម្ហែ​កម្សាន្ដ​ច្រើន​ ទើប​អាច​ទាក់ទាញ​ទេចរ​បាន​។​ ផ្ទុយ​ទៅ​វិញ​ បើ​អាជ្ញាធរ​ បែរជា​យក​ទីតាំង​សាធារណៈ​ដែល​មាន​ស្រាប់​ ទៅ​ឱ្យ​បុគ្គល​ឯកជន​សម្រាប់​ប្រយោជន៍​សួនតួ​វិញ​នោះ​ ហាក់​ពុំ​សូវ​សម​នោះ​ឡើយ​។​

​ឆ្លើយ​តប​កង្វល់​ពលរដ្ឋ​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ លោក​ យន្ត​ មីន​ មាន​ប្រសាសន៍​ខ្លី​ថា​ ទីតាំង​នោះ​ គឺជា​ទីតាំង​ ចំណតរថយន្ត​តាំងពី​អតីតកាល​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ចុះ​ ចំណតរថយន្ត​ដឹក​អ្នកដំណើរ​ដែល​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ ជា​ចំណត​បណ្ដោះអាសន្ន​ទេ​។​

​លោក​ យន្ត​ មីន​ អះអាង​ថា​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​រក​ទីតាំង​ផ្សេង​មក​ជំនួស​ទីតាំង​ចំណតរថយន្ត​នៅ​មហោស្រព​នេះ​ហើយ​ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​៕​ វិបុល​

...

de3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print