កូវីដ-១៩ មិនត្រឹមតែឆ្លងដល់ពលរដ្ឋឥណ្ឌានោះឡើយ សូម្បីតែសត្វដំរី តោក៏ឆ្លងដែរ

ចែករំលែក៖

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងលើស ២៩លានករណីហើយ។ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩២,៥៩៦ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៩,០៨៩,០៦៩ករណី។ នេះគឺជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។

នៅពេលនេះដែរ កូវីដ-១៩បានឆ្លងដល់សត្វនៅក្នុងប្រទេសឥណ្ដាហើយ ដែលកន្លងមកនេះសត្វដំរីនៅក្នុងសួនអភិរក្សចំនួន២៨ក្បាលត្រូវបានត្រួតពិនិត្យសុខភាព និងធ្វើតេស្តរកកូវីដ-១៩ ក្រោយពេលមានសត្វតោ៩ក្បាលនៅក្នុងសួនអភិរក្ស Mudumalai រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះមានសត្វតោញីមួយក្បាលងាប់ដោយសារកូវីដ-១៩ ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃទី ៩ខែមិថុនាថា សត្វដំរីចំនួន ២៨ក្បាលត្រូវបានគេធ្វើតេស្តរកជំងឹកូវីដ-១៩ នៅដែនជម្រកសត្វព្រៃមួយនាភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានសត្វតោអាស៊ីដ៏កម្រមួយក្បាលបានងាប់ដោយសារវីរុសនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា សត្វតោងាប់ដោយសារជំងឺកូវីដ-១៩ នៅសួនសត្វមួយនៅក្នុងរដ្ឋ Tamil Nadu កាលពីថ្ងៃទី៣ខែមិថុនា។
អនុរក្សសត្វព្រៃនៅតំបន់អភិរក្ស Mudumalai នៅភាគខាងត្បូងរដ្ឋ Tamil Nadu បានប្រាប់ AFP នៅថ្ងៃពុធនេះថា «បន្ទាប់ពីសត្វតោនៅសួនសត្វបានធ្វើតេស្តវិជ្ជមាន យើងត្រូវបានគេស្នើសុំឱ្យធ្វើតេស្តសត្វដំរីទាំងអស់ ដើម្បីជាវិធានការការពារទុកជាមុន»។
បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឱ្យដឹងថា សំណាកច្រមុះ និងរន្ធគូថត្រូវបានគេយកពីដំរីចំនួន ២៨ក្បាល រួមទាំងកូនគោពីរក្បាលផងដែរកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស៕ដោយ៖ធីរីណា

...


(រូបភាព៖TN Forest Department)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print