ភ្នំពេញ ៖ បុរសម្នាក់បានលោតចេញពីម៉ូតូយ៉ាងប្រញាប់ ខណៈឃេីញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបើកមកពីក្រោយបត់ស្ដាំដៃហេីយកៀរម៉ូតូរបស់គាត់ ព្រមទាំងកិនបន្ថែមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨ នឹង៤០នាទីព្រឹក ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ(ហៅផ្លូវវេស្រេង)ត្រង់ចំណុចស្តុបសេះមាសកែងនឹងផ្លូវឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BD-7903ជិះដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយវិថីចោមចៅ ទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុខាងលើស្របពេលមានរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនសុិនទ្រីមួយគ្រឿងពណ៌លឿងគ្មានស្លាកលេខ មានលេខសម្គាល់៤៣៩ បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាបានបត់ស្ដាំដៃមិនប្រយ័ត្នកៀរហើយកិនម៉ូតូកង់ក្រោយរថយន្តបណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញ
ទាន់មិនបង្កឲ្យមានអ្នករបួសនោះឡេីយ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ធ្វើការបាញ់ថ្នាំយកម៉ូតូនិងរថយន្តអែបខាងផ្លូវបញ្ចៀសការកកស្ទះចរាចរណ៍និងទុកពេលឲ្យភាគីទាំងសងខាងធ្វើការចរចារគ្នា បន្ទាប់ពីតំណាងក្រុមហ៊ុនសុិនទ្រីមកដល់ធ្វើការសម្របសម្រួលគ្នាព្រមចេញសំណងជួសជុលចំនួន៧០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ