ខេត្តបន្ទាយមានជ័យ÷ម៉ូតូមួយគ្រឿងបានបុកជាមួយម៉ូតូមួយគ្រឿងទៀតធ្វើឲ្យមនុស្សម្នាក់ស្លាប់ចំណែកម្នាក់ទៀតរបួសធ្ងន់នាវេលាម៉ោង០៧និង០៥នាទីយប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្ត ។
មន្រ្តីនគរបាលស្រុកមង្គលបូរីប្រាប់ថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះស្ងួន ប៊ុនហួត ភេទប្រុសអាយុ៦០ឆ្នាំនៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី។ឯអ្នករងរបួសធ្ងន់ឈ្មោះសូ ទិត្យភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិគោកសំរោងឃុំសឿស្រុកមង្គលបូរី ។អ្នកស្លាប់និងអ្នករងរបួសបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំង០២នាក់ ។
នគរបាលបញ្ជាក់ថានៅមុនពេលកើតហេតុ ឈ្មោះ សូ ទិត្យ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1T.6196 ក្នុងទិសដៅពីលិចទៅកើតពេលដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1U6748 បើកបរដោយឈ្មោះ ស្ងួន ប៊ុនហួត បណ្តាលឲ្យ ឈ្មោះស្ងួន ប៊ុនហួត ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកឈ្មោះសូទិត្យ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
មន្រីនគរបាលដដែលបានបន្ថែមថា មូលហេតុបង្កឲ្យគ្រោះថ្នាក់បណ្តាលមកពីអ្នក
បើកបរម៉ូតូហុងដាឌ្រីមផលិតឆ្នាំ
២០១៩ពាក់ស្លាកលេខប.ជ1T6196 បើកបរដោយឈ្មោះ សូ ទិត្យ មិនប្រកាន់ស្តាំ ។សពជនរងគ្រោះក្រោយ
ពីធ្វើកំណត់ហេតុរួចរាល់បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើ
បុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូទាំង
២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គល
បូរី ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ÷ វណ្ណា