ទឹកចិត្តល្អមែន នាយ ពាក់មី ចាយ១០ម៉ឺនដុល្លារសង់ផ្ទះជូនឪពុកម្តាយក្មេក អាចចាត់ទុកថាជាទឹកចិត្តល្អ

ចែករំលែក៖

ភ្នំពេញ៖ សង់ផ្ទះជូនឪពុកម្តាយក្មេក អាចចាត់ទុកថាជាទឹកចិត្តល្អប្រពៃក្រោយពីតារាកំប្លែង នាយ ពែកមី និងភរិយាចេញមុខទាំងស្រុងសាងសង់ផ្ទះថ្មីមួយខ្នងជូនអ្នកមានគុណ។ ការប្រកាសនេះគឺក្រោយពីតារាកំប្លែងរូបនេះបានបញ្ចប់ការសាងសងផ្ទះបុរាណខ្មែរប្រណីតជូនដល់ឪពុកម្តាយបង្កើតនាងស្រុកកំណើតនៅខេត្តស្វារៀង នោះ។ ផ្ទះថ្មីដែលលោក និងភរិយាសម្រេចសង់ផ្ទះជូនឪពុកម្តាយក្មេកគឺជាផ្ទះខ្មែរ ដែរមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោកបានទម្លាយអំពីរូបថតប៉ុន្មានសន្លឹកក្នុងការរៀបចំពិធីក្រុងពាលីតាមទំនៀមទំលាប់ប្រពៃណីបុកគ្រឹះសាងសង់ផ្ទះខាងលើកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ តារាកំប្លែងរូបនេះបញ្ជាក់ថា ផ្ទះឪពុកកម្តាយក្មេងរបស់នាយពាក់មី គឺស្ថិតនៅតំបន់អ្នកលឿងត្រើយខាងកើត ក្នុងទឹកដីនៃខេត្តព្រៃវែង ហើយការចំណាយគឺស្ថិតនៅលើលោក និងភរិយាទាំអស្រុងតែម្តង។ លោកថានេះគឺជាការសាងសង់ផ្ទះជូនអ្នកមានគុណតបទៅតាមគោលបំណងរបស់ពួកគាត់ ហើយជាប្រភេទផ្ទះបុរាណច្នៃបន្ថែមប្រកក្បឿងបែបខ្មែរ តាមគំរូមានស្រាប់និងច្នៃបន្ថែមពីគំនិតរបស់លោកផ្ទាល់ផងដែរ។ តារាកំប្លែងរូបនេះបន្ថែមថា ការបុកគ្រឹះមានសភាពធំបន្តិចព្រោះដើម្បីធានាក្នុងការបាក់ស្រុតព្រោះជាតំបន់លេចទឹកនៅរដូវវស្សា។ លោកថា អាចំណាយពេលវេលាយូបន្តិចព្រោះចាតំបន់លិចទឹកនិងលំបាក្នុងការដឹកសម្ភារៈសំណង់ចូល។ លោករំពឹងថាក្រោយសាងសង់រួចហើយពួកគាត់នឹងបានស្នាក់នៅផ្ទះសមរម្យនោះ។
ទស្សនិកជនជាច្រើនក៏ថ្លែងការកោតសរសើរពីភាពកត្តញ្ញូរបស់តារាកំប្លែងរូបនេះ និងភរិយានោះដែរ ដែលមានចិត្តជួយជ្រោមជ្រែងក្រុមគ្រួសារទាំងសងខាងក្រោយមានជីវិភាពធូរធានោះ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print