សាលារាជធានីភ្នំពេញ បាននិងកំពុងរិតបន្តឹងរថយន្តធុនធ្ងន់ចេញចូលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមស្មារតីអង្គប្រជុំរបស់គណៈបព្ជាាការឯកភាពរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ បាននិងកំពុងរិតបន្តឹងរថយន្តធុនធ្ងន់ចេញចូលរាជធានីភ្នំពេញ ដោយបានដាក់ចេញនូវគោលការណ៍ចំនួន៣គឺ កំណត់តម្រាយផ្លូវរត់ កំណត់ប្រភេទរថយន្ត និងកំណត់រយៈពេល។

ត្រូវបានហាមឃាត់រថយន្តធុនធ្ងន់ចេញចូលរាជធានី ចំពោះប័ណ្ណប្រភេទ A, B និង C ម៉ោង៦ៈ០០នាទីព្រឹកដល់ម៉ោង ៩ៈ០០នាទីព្រឹក និងម៉ោង ៥ៈ០០នាទីរសៀលដល់ម៉ោង៨ៈ០០នាទីយប់ ។

ចំពោះប័ណ្ណប្រភេទ D ហាមឃាត់ចេញចូលរាជធានីពីម៉ោង ៦ៈ០០នាទីព្រឹកដល់ម៉ោង៨ៈ០០នាទីយប់ ប៉ុន្តែអនុញាត្តឲ្យចរាចរ២៤ម៉ោង លេី២៤ម៉ោងលេីតម្រាយផ្លូវក្រវ៉ាត់ក្រុងបានរួមមាន ផ្លូវជាតិលេខ៦, ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់, ស្ពានព្រែកព្នៅ, ផ្លូវកប់ស្រូវ, កំណាត់ផ្លូវជាតិលេខ៤, ផ្លូវវេងស្រេង, ផ្លូវជេីងឯក, ស្ពានព្រែកសំរោង, ផ្លូវថៃហ្គ័រ និងផ្លូវជាតិលេខ១។

លក្ខណៈសម្បត្តិដែលរថយន្តទទួលបានប័ណ្ណចេញចូលរាជធានីភ្នំពេញ ត្រូវមានៈ ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបេីកបរ ឈៀក លិខិតធ្វេីអាជីវកម្ម និងពន្ឋផ្លូវប្រចាំឆ្នាំ។

សូមម្ចាស់រថយន្តធុនធ្ងន់ចូលរួមអនុវត្តតាមការណែនាំខាងលេីឲ្យបានល្អប្រសេីរ៕ សុខ ខេមរា

1910409_541561782691245_5993255636039138724_n

10390951_541561792691244_1962546675732482317_n

12814185_541561806024576_9087404989042148744_n

...

12832527_541561816024575_8606648216299953597_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print