បុរសម្នាក់រត់ស្លៀក​តែ​ខោខ្លី​រត់​សំដៅ​ចូលអុកឡុក​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់រួច​វាយ​ទៅ​លើ​សមត្ថកិច្ច​ម្នាក់បណ្តាល​ឱ្យរ​ងរ​បួស

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី រួច​រត់​សំដៅ​ចូល​អុកឡុកក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ និងបានវាយទៅ​លើ​សមត្ថកិច្ច​ម្នាក់ បណ្បណ្តាលអោយរងរបួស។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពី​​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ កែង​នឹង​ផ្លូវ​៥៣ នៅ​ចំណុច​មន្ទីរពេទ្យ​សង់​ត្រា​ល់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី ហើយ​ក៏​មិនដឹង​ថា​តើ​គាត់​មាន​ផ្ទះនៅ​ជិត​នឹង ឬ​មួយឬមួយក៏មកពីណានោះទេ។ ដោយ​បាន​រត់​ដេញ​វាយ​គេ និងនិងយកដុំនិងយកដុំថ្មគប់គេផ្អើល​ពេញ​ផ្លូវលេខ​៦៣ កកែងផ្លូវលេខ​១៥៤ រួច​ហើយ​ក៏​រត់​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់​ បង្កបង្កការអុកឡុកគេឯងតែម្តង ។​ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ បាន​នាំ​គ្នា​ឃាត់ និង​​យក​ខ្សែ​ទៅ​ចងដៃ​ចងជើង ដើម្បី​កុំឱ្យ​បុរស​រូប​នោះ​រត់​អុកឡុក​គេឯង​ទៀត​។

ចំចំណែកបុរសរូបនេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​មនុស្ស​បែក​ថ្នាំ​បាន​និយាយ​ថា រូបគេ​មិនមែន​ចង់​រករឿង​គេឯង​នោះ​ទេ គឺ​រូបគេ​រត់​ចូល​ទៅ ដើម្បី​រក​មើល​បងប្អូន​គាត់​នៅ​ក្នុង​មន្ទីរពេទ្យ លុះ​បាន​មួយសន្ទុះ​ក្រោយមក និយាយ​គ្នា​មិនដឹង​រឿងរ៉ាវ​អី​នោះ​ទេ ។

ក្រោយកើតហេតុបន្តិច​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​ឃាត់ខ្លួន បែបែរជាបុរសរូបនេះបានវាយ​ទៅ​លើ​សមត្ថកិច្ច​ថែម​ទៀត សសំណាងល្អ​ដែល​មិន​មាន​រង​របួស​​ធ្ងន់ធ្ងរ គ្រាន់តែ​ហើម​មុខ​មួយ​ជំ​ហៀ​ង​តែ​ប៉ុណ្ណោះ ។
បន្ទាប់ពី​កើតហេតុ​​នេះ សមត្ថកិច្ច​មូលដ្ឋានបាន​​ឃាត់ខ្លួន​បុរស​រូប​នោះ ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​៣ដើម្បីចាត់ការបន្ត​តាម​នីតិវិធី ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print