អុីតាលីបំបាក់ទួរគី៣ទល់០ថ្ងៃបើកឆាកយូរ៉ូ ឈរលេខ១បណ្តោះអាសន្នក្នុងពូលA

ចែករំលែក៖

ព្រឹត្តិការណ៍យូរ៉ូ២០២០បានចាប់ផ្តើមបើកក្នុងលក្ខណៈដ៏អស្ចារ្យនៅពេលដែលប្រទេសអុីតាលីចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេជាមួយនឹងជ័យជម្នះទៅលើទួរគីក្នុងលទ្ធផល៣ទល់០។

សារព័ត៌មាន BBC Sport បានផ្សាយថា ការប្រកួតក្នុងតង់ទី១ក្រុមទាំង២មិនមានការស៊ុតបាល់បញ្ចូលទីនោះទេ ដោយបន្តរក្សាលទ្ធផល០ទល់០ដដែល។ ចូលដល់តង់ទី២ ការប្រកួតចាប់ផ្តើមប្រែប្រួល ដោយនៅនាទីទី៥៣ កីឡាករ Merih Demiral បានធ្វើឲ្យភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង១គ្រាប់ ហើយនៅនាទីទី៦៦ និងនាទីទី៧៩ ខ្សែប្រយុទ្ធ Ciro Immobile និង Lorenzo Insigne រកបានម្នាក់១គ្រាប់ ដែលធ្វើឲ្យអុីតាលីទទួលបាន៣ពិន្ទុពេញក្នុងដៃ ឡើងឈរលេខ១ក្នុងពូល បណ្តោះអាសន្ន។

នេះជាលើកដំបូងនៅក្នុងការប្រកួតតែមួយនៅព្រឹត្តិការណ៍យូរ៉ូដែលក្រុមមួយបានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ ហើយដែលក្រុមរបស់លោក Roberto Mancini ធ្វើបាន ខណៈដែលពួកគេបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ២៨ប្រកួតចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ។

ក្រុមជម្រើសជាតិអុីតាលីនឹងត្រូវប៉ះក្រុមជម្រើសជាតិស្វ៊ីសនៅថ្ងៃទី១៧ បន្តទៀតនៅក្នុងទឹកដីទីក្រុងរ៉ូម។ សម្រាប់ការប្រកួតពូល ក្នុងរាត្រីថ្ងៃទី១២មិថុនានេះដែរគឺ ក្រុមជម្រើសជាតិវែលប៉ះក្រុមស្វ៊ីស ម៉ោង៨យប់និងពូលBមានក្រុមដាណឺម៉ាកប៉ះជាមួយហ្វាំងឡង់ ម៉ោង១១យប់ និងក្រុមបែលហ្ស៊ិកប៉ះរុស្ស៊ីម៉ោង២រំលងអធ្រាត្រ ៕

     

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print