ខេត្តស្វាយរៀង៖ មានរឿងចម្លែកកើតឡើងក្នុងក្រុមគ្រួសាមួយគួរឲ្យភ្ញាក់ផ្អើល ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ អស់អ្នកស្រុកនាំគ្នាមកចោមរោមមើលកូនគោចម្លែកកម្រមានកើតមកមានមុខមាត់ដូចមុខតារាកំប្លែងរបស់ខ្មែរម្នាក់។
បើតាមអ្នកមីង ឃួន សាផាត អាយុ៤៩ឆ្នាំជាម្ចាស់គោបានរៀបរាប់ឲ្យដឹងថា គាត់បានចឹញ្ចឹមមេគោនេះច្រើឆ្នាំមកហើយបានកូនទាំងអស់៣ក្បាល ហើយបែរជាកូនទី៣នេះមានមុខមាត់ដូចមនុស្សទៅវិញ ហើយអវៈយវ: ដូចគោធម្មតា។ អ្នកមីងបានបន្តទៀតថា មុនពេលមេគោមួយក្បាលនេះកើតកូនគឺចម្លែកជាងមុន ព្រោះវាបង្រាស់បង្រែបង្រួលមុនពេលកើត។
អ្នកមីងបានបន្តថា មេគោកើតកូននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១១យប់ ហើយអ្វីគួឲ្យភ្ញាក់ផ្អើលនោះគឺពេលកូនគោមួយក្បាលនេះកើតមកផុតឧទរភ្លាម កូនគោនេះចេះស្រែកថា ម៉ែៗៗៗៗ ធ្វើឲ្យក្រុមគ្រួសាររបស់ពួកគាត់ភ្ញាក់ផ្អើលស្រឡាំងកាំងព្រោះឃើញកូនគោមុខចម្លែកមិនដូចជាសត្វគោ បែរជាមុខប្រហាក់ប្រហែលមនុស្សទៅវិញ ហើយចេះស្រែកហៅថាម៉ែៗៗៗទៀតពិតជាចម្លែកខ្លាំងណាស់។ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ម៉ោង៩និង២៥នាទីកូនគោនេះនៅរស់នៅឡើយ៕ យឹម សុឋាន
...