ស្រវឹងឡេីងជោក​ បេីករថយន្តស្តារិច​ បុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កបន្ថែមបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស្តារិច​ទាំងស្រវឹងស្រាឡេីងជោកជាំ​ ហេីយជ្រុលទៅបុករថយន្តព្រូស​ រុញទៅបុករុឺម៉កបន្ថែមដែលកំពុងឈប់ស្ទុប​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរមិនបង្កឲ្យមនុស្សរងរបួស​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៧​ និង៤០នាទីយប់​ ថ្ងៃសៅរ៍​ ទី១២​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចស្ទុបក្បាលថ្នល់​ តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវ២៧១​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

​ តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជេីងនៅគោលដៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ មានរុឺម៉កសណ្ដោងមួយគ្រឿងបានបេីកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ទិសដៅពីលិចមកកេីត​មកឈប់ស្ទុប​ ព្រមទាំងមានរថយន្តព្រូសមួយគ្រឿងទៀត​ ពណ៌ទឹកប្រាក់​ គ្មានស្លាកលេខ​ បានឈប់ពីក្រោយ​ ។ បន្ទាប់មកក៏មានរថយន្តស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AW-7797 បេីកបរដោយបុរសម្នាក់មកពីក្រោយហេីយបុករថយន្តព្រូសពីក្រោយរុញទៅបុករុឺម៉កសណ្ដោងបន្ថែម​ បណ្ដាលឲ្យរថយន្តព្រូសខូចខាតទាំងខាងមុខនិងខាងក្រោយយ៉ាងដំណំ​ ដោយឡែករុឺម៉កសណ្ដោងនិងរថយន្តបង្កខូចខាតតិចតួច​ ។

​ ក្រោយកើតហេតុ​ ម្ចាស់រថយន្តស្តារិចបានចុះពីលេីរថយន្តទាំងស្ថានភាពស្រវឹងស្រាជាខ្លាំង​ រីឯភាគីរុឺម៉កសណ្ដោងមិនចង់មានរឿងវែងឆ្ងាយព្រោះតែខូចខាតតិចតួចក៏ធ្វេីដំណេីរចេញពីកន្លែងកេីតហេតុបាត់​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចណ៍ខណ្ឌចំការមន​ បានចុះមកដល់ហេីយធ្វេីការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ រង់ចាំដោះស្រាយពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print