ភ្នំពេញ៖ យុវផលិតករ សុខ សម្បត្តិ ធ្លាប់បានសាងភាពភ្ញាក់ផ្អើលលើការដឹកនាំផលិតភាពយន្តខ្លីជាច្រើនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសគឺភាពយន្តជីវិត និងកំប្លែង។ ស្ងាត់បាត់មុខពីការផលិតអស់រយៈពេលជាង១ឆ្នាំលោកបានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីព្រមទាំងទម្លាយរឿងរ៉ាវកម្សត់មួយគឺការបាត់មុខមុននេះព្រោះតែលោកបានសម្រេចចិត្តលក់Chanel Youtube ផ្ទាល់ខ្លួនតម្លៃ១៥០០ដុល្លារអាមេរិកដែលជារបស់មានតម្លៃបំផុតនៅក្នុងខ្លួន ដើម្បីព្យាបាលជំងឺម្តាយ។
ចាប់ពីដើមឆ្នាំ២០២១នេះមកលោកបានសំងំផលិតភាពយន្តខ្លីថ្មីមួយចំនួន ប៉ុន្តែត្រូវបានបង្ហោះនៅលើ Chanel Youtube និងគណនីយថ្មីមួយទៅវិញ។ លោកថាបច្ចុប្បន្នលោកបានវិលមកផលិតភាពយន្តអប់រំ និងកំប្លែងមួយចំនួនជាបន្តបន្ទាប់ ដោយលោកបានដឹកនាំការផលិតនិងក្រុមការងារប្រមាណ១០នាក់មានឈ្មោះថាក្រុម”សុខសម្បត្តិ”ដើម្បីផលិតជាវីដេអូខ្លីឡើងហើយចាប់ផ្តើមទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថាពេលនេះម្តាយរបស់លោកដែលមានជំងឺសួតនោះបានធូរស្បើយច្រើនហើយទើបពេលថ្មីៗនេះលោកមានឱកាសវិលរកការងារសិល្បៈជាថ្មី។ លោកថា ពិតជាសោកស្តាយសម្រាប់អ្នកគាំទ្រនៅលើបណ្តាញសង្គមចាស់ ដែលមានអ្នកSubscrib ក្នុងរយៈពេលខ្លីច្រើនជាង១សែននាក់ប៉ុន្តែលោកទាល់មិនអាចធ្វើអ្វីបានដោយមិនអាចឈរឱបមើលម្តាយត្រូវការការសង្គ្រោះនោះ។ ភាពយន្តភាគច្រើនជារឿងអប់រំសង្គម និងកំប្លែង ដែលលោកយល់ថាភាពយន្តខ្លីប្រមាណជាង៤០រឿងរួចមកហើយខណៈដែលChanel ចាស់លោកធ្លាប់បានផលិតប្រមាណ១១៥រឿងនោះ។ លោកតាមរយៈបទពិសោធន៍ និងការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តពីក្រុមគ្រួសារ ក្រុមការងារ លោកនឹងបន្តប្រែងប្រែងរកអ្វីដែលថ្មីបន្ថែមទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងរំពឹងថាការគាំទ្រនៅលChanel ថ្មី និងកាន់តែជាទីពេញនិយមសម្រាប់ទស្សនិកជន។ លោកថា ពេលនេះលោកចាប់ផ្តើមការងារនេះជាថ្មីហើយនៅតែបន្តការគាំទ្រច្រើនដដែលពីទស្សនិកជន ដែលលោករំពឹងថាការងារនេះនឹងវិលមករកការប្រសើជាថ្មី នៅថ្ងៃណាមួយ។
លោកថាឆ្លងកាត់បទពិសោធន៍លើការផលិតចាប់តាំងពីឆ្នាំ២០១៨ ដោយបូកបញ្ចូលទាំងឆ្លងកាត់កាហ្វឹកហាត់ពីផលិតករ និងអ្នកកាត់តសល្បីល្បាញលោក Tim Pek ធ្លាប់ជាអ្នកថត កាត់តក្នុងផលិតកម្មមួយកន្លងមកធ្វើឲ្យលោកបានយល់ការងារនេះច្រើន និងកាន់តែធ្វើឲ្យលោកមានទំនុកចិត្តក្នុងការផលិតសាច់រឿងដែលថ្មីទាក់ទាញទាំងខ្លឹមសារ និងបច្ចេកទេស ដើម្បីផលិតរឿងដែលមានគុណភាព និងខ្លឹមសារសម្រាប់អ្នកទស្សនា៕