ឪពុកតិរច្ឆានម្នាក់ចាប់លើកកូនពីអង្រឹងបោកសម្លាប់គួរឲ្យអាសូរព្រោះសង្ស័យមិនមែនជាកូនរបស់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដោយសារភ្លើងប្រច័ណ្ឌ បុរសជាឪពុក មានចិត្តបេះដូងជាសត្វតិរច្ឆានម្នាក់បានចាប់លើកកូនពីអង្រឹង ជាទីដែលទារកដ៏អភ័ព្វនិងបរិសុទ្ធទើបនឹងឃើញពន្លឺថ្ងៃចំនួន២ខែនេះកំពុងលង់លក់ បោកសម្លាប់ផ្ទប់និងដីបណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរជាទីពន់ពេក។

ហេតុការណ៍ដ៏ព្រៃផ្សៃនិងខ្លោចផ្សារនេះ កើតឡើងនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះឈ្មោះ អោក រុំ ភេទប្រុស អាយុ៦២ឆ្នាំ ស្ថិតក្នុងភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក អធិការនគរបាលស្រុកមេមត់ ហុង គឹមហឿន បានបញ្ជាក់ប្រាប់ថា ករណីធ្វើមនុស្សឃាតដោយចេតនានេះ បង្កឡើងដោយជនសង្ស័យឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានចាប់លើកកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ រុំ ចាន់នីត អាយុ០២ខែ ពីក្នុងអង្រឹងបោកទៅដីបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកបញ្ជាក់ថា មូលហេតុដោយសារបុរសចិត្តជាសត្វតិរច្ឆានស្រវឹងស្រា ហើយចោទលើប្រពន្ធខ្លួនឈ្មោះ ចាន់ ណារី ភេទស្រី អាយុ១៨ឆ្នាំ ផិតក្បត់មានសាហាយ ដោយគិតថាកូនដ៏អភព្វ័នេះមិនមែនជាកូនរបស់ខ្លួន។

លោកអធិការបន្តថា ករណីនេះក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រំចេកបានទទួលព័ត៌មានភ្លាមចុះដល់កន្លែងកើតហេតុចាប់បានជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរហើយរៀបបញ្ជូនខ្លួនមុខសញ្ញាជនសង្ស័យមកអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

20160315184850

20160315184849

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print