ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង២២:៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំង ជំនាញអាជ្ញាធរសមត្ថកិច្ច បានសហការគ្នាចុះស្រាវជ្រាវរកអ្នកពាក់ពន្ធជំងឺកូវិដទើបរកឃើញ។
កម្លាំងចម្រុះរួមមាន កម្លាំងមូលដ្ឋានកង កងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន៥នាក់ សាលាស្រុក២នាក់ មន្រី្តសុខាភិបាល៣នាក់ ប៉ូលីស៤នាក់ ប្រជាការពារ៤នាក់ ដឹកនាំរួមដោយលោក ថន កុត អភិបាលរងស្រុកអន្លង់វែង ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីអ្នកមានវិជ្ជមានកូវីដ១៩ ឈ្មោះ សាន់ ស៊ុត ភេទប្រុស អាយុ៥៣ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរយ:ការសាកសួរអ្នកដែរមានវិជ្ជមានកូវីដ១៩គាត់បានបញ្ជាក់ថា គាត់មិនដែរបានធ្វើដំណើរទៅណានោះទេ គឺគាត់នៅផ្ទះសម្រាកព្យាបាលជម្ងឺទឹកនោមផ្អែមនៅផ្ទះ លុះដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ គាត់បានមកជួសឈាមនិងពិនិត្យជម្ងឺនៅឃ្លីនិកឯកជនឈ្មោះ ខន សុផន ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ពេលជួសឈាមនិងពិនិត្យជម្ងឺរួច ដោយមានសុខភាពធម្មតាគាត់ក៍បានត្រឡប់ទៅផ្ទះវិញ ។
នៅថ្ងៃទៅ១៣ ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង១៣:៤០នាទី គាត់បានមកជួសឈាម និង ពិនិត្យជម្ងឺម្ដងទៀតនៅកន្លែងដដែល តែដោយគាត់មានអាការ:ធ្ងន់ធ្ងរក្រុមគ្រូពេទ្យនៅឃ្លីនិកឯកជន បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ក្រោយពីតាមដានជម្ងឺរបស់គាត់រួចនៅវេលាម៉ោង២០:៤០នាទី ក្រុមគ្រូពេទ្យបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។
តាមការស្រាវជ្រាវអ្នកដែរប៉ះពាល់ផ្ទះជាមួយអ្នកដែរមានវិជ្ជមានកូវីដ-១៩មានចំនួន១០នាក់នៅក្នុងទីតាំងឃ្លីនិកឯកជន រួមមាន
ទី១៖ឈ្មោះ ខន សុផន ភេទប្រុស អាយុ៣១ឆ្នាំ (គ្រូពេទ្យ) រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង
ទី២៖ឈ្មោះ តាំ កញ្ញា ត្រូវជាប្រពន្ធ អាយុ២៥ឆ្នាំ
ទី៣៖ឈ្មោះ ផេង តាំវិសាល ភេទប្រុស អាយុ៣ឆ្នាំ ត្រូជាកូន
ទី៤៖ឈ្មោះ វើយ វឍ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូន
ទី៥៖ឈ្មោះ អន សុីពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាប្អូន
ទី៦៖ ឈ្មោះ អុីម សុខឡេង ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្អូន
ទី៧៖ ឈ្មោះ ឡុង សុខលីន ភេទស្រី អាយុ២៦ឆ្នាំ ត្រូជាប្អូន(អ្នកទាំង៧រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង)
ទី៨៖ ឈ្មោះ តាន់ ភឿក ភេទប្រុស អាយុ៤០ឆ្នាំ អ្នកជម្ងឺ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុងអន្លង់វែង
ទី៩៖ឈ្មោះ នួន សន ភេទស្រី អាយុ៤៨ឆ្នាំ អ្នកមើលថែអ្នកជំងឺ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ទី១០៖ ឈ្មោះ នួន ឈួន ភេទប្រុស អាយុ៧៨ឆ្នាំ អ្នកជំងឺ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
ក្រោយពីធ្វើការស្រាវជ្រាវរួចមកក្រុមការងារបានសម្រេចបិទទីតាំងឃ្លីនិកឯកជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃនៅទីតាំងបានបិទ៕