កងកម្លាំងជួរមុខ បន្តបេសកកម្មប្រតិបត្តិការតាមបន្ទាត់ព្រំដែន និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ ល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅបន្ទាត់ព្រំដែនកម្ពុជាថៃ និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធនៅតែបន្តល្បាតយប់ទាំងថ្ងៃជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃខ្លាចក្រែងមានការលួចឆ្លងដែនខុសច្បាប់ ។ នេះគឺជាការអនុវត្តន៍តាមបទបញ្ជារបស់ក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការនៅកងយោធពលខេមរភូមិន្ទ ។ បើទោះបីជាប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយក៏កម្លាំងនៃកងយោធពលខេមរភូមិន្ទមិនរាថយក្នុងការបំពេញកិច្ចនោះដែរ។

សូមបញ្ជាក់ថា កងកម្លាំងជួរមុខរបស់កងពល បានសហការជាមួយកម្លាំងចម្រុះ អនុវត្តភារកិច្ច ប្រតិបត្តិការល្បាតត្រួតពិនិត្យ ជាប្រចាំទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់ ពីសំណាក់មេខ្យល់ តាមគ្រប់រូបភាព ក្នុងនោះដែរ កងកម្លាំងកងពល និងកងកម្លាំងចម្រុះ ក៏បានឃាត់ខ្លួនពលករលួចឆ្លងដែនជាបន្តបន្ទាប់ និងបានអប់រំណែនាំកុំឲ្យចាញ់បោកមេខ្យល់ រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កតាមវិធានការរដ្ឋបាលខេតបន្ទាយមានជ័យ ក្រសួងសុខាភិបាល និងបានស្រាវជ្រាវចាប់មេខ្យល់មួយចំនួនបញ្ជូនអោយសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ។

ក្រៅពីប្រតិបត្តិការតាមបន្ទាត់ព្រំដែន កងកម្លាំងកងពល ក៏បានចូលរួមប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះ បិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់ផ្សេងទៀត តាមវិធានការសុខាភិបាល ធានាបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

        

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print