នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងខារ៉ាអូខេ យីហោ ជីន ជន លួចបើកផ្ទុយពីសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖ ក្លិបខារ៉ាអូខេ​មួយកន្លែងដែលមានយីហោ​ ជីន​ ជន​ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនមនុស្សជាង១០០នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងប្រតិការនោះកម្លាំងសមត្ថកិច្ចបានធ្វេីការឃុំខ្លួនអ្នកទាំងអស់នោះនៅក្នុងទីតាំងខារ៉ាអូខេនោះបណ្ដោះអាសន្នសិនដេីម្បីមានវិធានការបន្តទៀតនៅពេលព្រឹក ដោយបានចាក់សោនិងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនៅយាមកាម​ទាំងមុខទាំងក្រោយផងដែរ​ ។ លុះមកដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ស្រាប់តែ​បាត់មនុស្សអស់បន្សល់ទុកតែម៉ូតូ៨គ្រឿងនិងរថយន្ត៥គ្រឿង​ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print