ខេត្តកំពង់ចាម ៖ លោក ផូង ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាមបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនត្រូវចោទ២នាក់ ពាក់ព័ន្ធករណីឆបោកអោយបញ្ជូនជននេះមកកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
យោងតាមដីកាលោកផូង ពិសិដ្ឋ នៃសាលាដំបូងខេត្តកំពង់ចាមលេខ 381 លេខ៣៨០ ចុះថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២១ បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទចំនួន២នាក់ 1.ឈ្មោះ ឈន ចន្ថា ភេទប្រុសអាយុ៤៣ ឆ្នាំ និង2 .ឈ្មោះ អុិត ណាវី ភេទស្រី អាយុ៤៥ឆ្នាំ ។ ទាំងពីរនាក់ខាងលើ ស្នាក់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានអនុវត្តតាមដីកាខាងលេីនេះ ដោយនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២១ នៅចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ច្បាប់ ។
បច្ចុប្បន្ន កំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ វណ្ណៈ