នៅថ្ងៃទី១៥ខែមិថុនា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានឡើងគម្រោងលុបច្បាប់គម្លាតសង្គមក្នុងរយៈពេល៣សប្តាហ៍ដើម្បីជាការសាកល្បង ដែលចាប់ផ្តើមអនុវត្តនៅដើមខែកក្កដា ។ ជាមួយគ្នានេះដែរ កូរ៉េខាងត្បូងបានខិតខំទប់ស្កាត់ ការឆ្លងកូវីដ-១៩ថ្មី ។
តាមគម្រោងរដ្ឋាភិបាលនឹងលុបច្បាប់ហាមជួបជុំគ្នាលើសពី៥នាក់ ដោយអនុញ្ញាតឲ្យជួបជុំគ្នាដល់ទៅ ៨នាក់ ។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា នេះគ្រាន់តែជាការអនុវត្តសាកល្បងតែប៉ុណ្ណោះ។ បច្ចុប្បន្នទីតាំងកម្សន្តនានា ដូចជាក្លិបរាត្រីអនុញ្ញាតឲ្យបើកទ្វារត្រឹមតែម៉ោង២២ប៉ុណ្ណោះ ក្នុងរដ្ឋធានីសេអ៊ូល។
កន្លងមកមន្ត្រីកូរ៉េខាងត្បូងក៏បានពិចារណាកែប្រែច្បាប់គម្លាតសង្គម ចាប់ពីថ្ងៃទី៥ខែកក្កដាក្រោយពេលកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសនេះដំណើរការយ៉ាងល្អ ។ មកទល់ពេលនេះ មានពលរដ្ឋ១៣លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្មើនឹង២៥%នៃពលរដ្ឋសរុបក្នុងប្រទេសនេះ ។
កន្លងមក កូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីដើមខែកក្កដា បណ្តាញភោជនីយដ្ឋាន ហាងកាហ្វេ …អាចបើកទ្វារដល់ពាក់កណ្តាលយប់ ក្នុងទីក្រុងសេអ៊ូលនិងតំបន់ជិតខាង ។ បច្ចុប្បន្ន ក្នុងចំណោមកម្រិតអាសន្នទាំង៥សម្រាប់ទប់ស្កាត់កូវីដ-១៩ នៅពេលនេះបានបន្ថយចុះនៅសល់តែកម្រិតទី២ប៉ុណ្ណោះ។
នៅថ្ងៃទី១៥ខែមិថុនា កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ចំនួន ៣៧៤នាក់ថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ទៅ១៤៨.៦៤៧ពាន់នាក់៕
រូបភាព៖ TTXVN