អុីស្រាអែលបញ្ជាក់ថាបានវាយប្រហារតាមដែនអាកាសទៅលើទីតាំងយោធានៅហ្គាហ្សា

ចែករំលែក៖

កម្លាំងទាហានអុីស្រាអែល បានប្រកាសថា បានត្រៀមលក្ខណៈទប់ទល់រាល់ស្ថានភាពក្នុងនោះមានសង្គ្រាមដែលអាចកើតឡើង ក្នុងពេលដែលការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅហ្គាហ្សា។
នៅថ្ងៃទី ១៦ខែមិថុនា កម្លាំងទាហានអុីស្រាអែល បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសនេះបានវាយប្រហារទៅលើទីតាំង យោធារបស់ហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា ក្រោយពេល ក្រុមហាម៉ាស់បានបង្ហោះប៉ែងប៉ោងបង្កឲ្យមានភ្លើងឆេះនៅតំបន់វាលស្រែភាគខាងត្បូងប្រទេសអុីស្រាអែល។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ទាហានអ៊ីស្រាអែល បានបញ្ជាក់ថា កម្លាំងទាហានបានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាម ប្រសិនបើក្រុមហាម៉ាស់បង្កភាពតានតឹងបន្ថែមទៀតនៅហ្គាហ្សា ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មន្ត្រីនៅហ្គាហ្សាបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកអុីស្រាអែលបានហោះហើរលើដែនអាកាសក្នុងតំបន់ហ្គាហ្សានៅពាក់កណ្តាលយប់ ហើយបង្កឲ្យមានការផ្ទុះនៅតំបន់ភាគខាងត្បូង និងកណ្តាលទីក្រុងហ្គាហ្សា។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះចម្បាំង អុីស្រាអែល បានទម្លាក់គ្រាប់ទៅលើទីតាំង យោធារបស់ al-Qassam នៅតំបន់កាហ្សា ដែលជាសាខាក្រុមហាម៉ាស។ ក្រៅពីនេះទីតាំងយោធារបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងហ្គាហ្សាក៏រងការវាយប្រហារផងដែរ ។
នៅជាសកម្មភាពវាយប្រហារលើកដំបូង ក្រោយពេលអុីស្រាអែលមាននាយករដ្ឋមន្ត្រីថ្មីបញ្ចប់រដ្ឋកាលដឹកនាំរយៈពេល ១២ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីណេតាន់យ៉ាងហ៊ូ៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print