លោកស្រី គ្រីស្ទីន ឡាហ្កាក អគ្គនា យិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅពេលលោកស្រីចូលរួមនៅក្នុងសន្និសីទស្ដីពីការបោះជំហានទៅមុខរបស់ អាស៊ីដែលបានរៀបចំធ្វើនៅទីក្រុងញូវដេ លី ប្រទេសឥណ្ឌានោះបានមានប្រសាសន៍ ថា អាស៊ីតំណាងឱ្យ៤០ភាគរយនៃសេដ្ឋ កិច្ចសកល ។
ក្នុងរយៈពេល៤ឆ្នាំទៅមុខអាស៊ីនឹង ជួបកំណើនសេដ្ឋកិច្ចដែលតំណាងឱ្យពីរភាគបីនៃកំណើនសេដ្ឋកិច្ចសកល។ នេះ ជាការវាយតម្លៃរបស់លោកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅក្នុងសន្និសីទសេដ្ឋកិច្ចក្នុងប្រទេស ឥណ្ឌា។ អាស៊ីពិតជាមានសក្ដានុពល និង ដើរតួសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយមើលទៅលើតួនាទីមិនអាចខ្វះបាន របស់អាស៊ី វិធានការគ្រប់យ៉ាងដើម្បីជំរុញ កម្លាំងសេដ្ឋកិច្ចគឺជាអ្វីដែលពិភពលោកជាពិសេសតំបន់អាស៊ីខ្លួនឯងត្រូវគិតគូរផ្ដល់តម្លៃ ។
...
នៅក្នុងពេលសេដ្ឋកិច្ចពិភពលោក កំពុងជួបការលំបាកដូចជាការដើរថយ ក្រោយនៃសេដ្ឋកិច្ចចិន លុយដុល្លារអា មេរិកឡើងថ្លៃ ប្រេងចុះថោក ហើយនិង វិបត្ដិសេដ្ឋកិច្ចនៅរុស្ស៊ី និងប្រេស៊ីល នោះវាមានសារសំខាន់ណាស់ដែលអាស៊ី ត្រូវតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុង តំបន់ ក្នុងប្រទេស ដើម្បីជំរុញឱ្យមានការ ប្រកួតប្រជែង ការបង្កើតការងារ និង ធានាកំណើនសេដ្ឋកិច្ចទៅថ្ងៃអនាគត។ អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅបានវាយតម្លៃថា ការពង្រឹង ធានាបរិយាកាសល្អសម្រាប់អ្នកធ្វើជំនួញ ហើយនិងការអភិវឌ្ឍទីផ្សារភាគហ៊ុនគឺ ជាកូនសោគន្លឹះសំខាន់សម្រាប់តំបន់ អាស៊ីទាំងមូល។ មួយវិញទៀតលោកស្រី គ្រីស្ទីន ឡាហ្កាក នៅបានផ្ដល់អនុសាសន៍ សម្រាប់ប្រទេសមហាយក្សសេដ្ឋកិច្ចនៅ អាស៊ី ត្រូវរៀបចំឱ្យមានលំនឹងសេដ្ឋកិច្ច ឡើងវិញ។ នៅប្រទេសចិនត្រូវកែទម្រង់ របៀបគ្រប់គ្រងក្រុមហ៊ុន ចំណែកនៅ ជប៉ុនក៏ត្រូវតែកែទម្រង់សេដ្ឋកិច្ចដែរ និង ការសាងសង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា ៕ ម៉ែវ សាធី