ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដឹកនាំដោយព្រះ
រាជអាជ្ញារងខេត្តបន្ទាយមានជ័យលោកប៉ង់ ចាន់សុយុទ្ធារាបានចុះពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងរបស់អាជីវករម្នាក់ឈ្មោះឡាណាំហាក់កាលពីរព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ឋិតក្នុងភូមិអូជ្រៅសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថាៈមុនចុះធ្វើការត្រួតពិនិត្យកម្លាំងជម្នាញបានរកឃើញទំនិញ
គ្រប៉ប្រភេទដូចជាស្រាដបនិងភេសជ្ជៈកំប៉ុងរាប់រយកេះមានស្តុកក្នុងឃ្លាំងខាងលើនោះព្រមទាំងបានធ្វើកំណត់ហេតុឲ្យម្ចាស់ទីតាំងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។ប៉ុន្តែអ្វីដែលចំឡែកនោះដល់ថ្ងៃកំណត់ចុះត្រួតពិនិត្យទំនិញនៅទីតាំងខាងលើម្ដងទៀតបែរជាទំនិញដែលត្រូវត្រួតពិនិត្យបាត់អស់ពីកន្លែងឃាំងស្តុបសល់តែទឹកសុទ្ធតែប៉ុណ្ណោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចមានការងឿងឆ្ងល់ដែលម្ចាស់ទីតាំងមិនព្រមសហការជាមួយសមត្ថកិច្ចនៅក្នុងប្រតិបត្តការខាងលើនោះ បានត្រឹមនាំគ្នាធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ។
ជុំវិញករណីឃ្លាំងស្តុកទំនិញខាងលើលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យលោកប៉ង់ ចាន់សុយុទ្ធារាមានប្រសាសន៏ថាៈទំនិញដែលយើងត្រួតពិនិត្យពីរមុនមកឃើញមានដែល
កម្លាំងសមត្ថកិច្ចឲ្យម្ចាសទីតាំងខាងលើថែរក្សានោះ ពេលនេះកម្លាំងសមត្ថកិច្ចចុះមកពិនិត្យម្ដងទៀតមិនឃើញឥឡូវសមត្ថកិច្ចយើងកំពុងរៀបឯកសារកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ហើយ៕
ដោយ៖ វណ្ណា