ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យធ្វើការឃាត់ខ្លួនបានបន្ទាប់ពីគេចខ្លួនអស់រយៈពេល២ថ្ងៃ ក្រោយពីធ្វើសកម្មភាពចាប់រំលោភកូនបង្កើតរបស់ខ្លួន ។ ការចាប់ខ្លួនជនសង្ស័យនេះគឺបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅស្ថិតនៅ ភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ឪពុកជាជនសង្ស័យមានឈ្មោះសេង ចន្ធី អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកឯកក្មេងស្រីរងគ្រោះ ជាកូនបង្កើតមានអាយុ៨ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យដែលជាឪពុកបានល្បួងចាប់កូនរំលោភរហូតបានសម្រេចនៅនឹងផ្ទះ ក្រោយពីធ្វើសកម្មភាពចាប់រំលោភរួច ជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុ រហូតដល់យប់ថ្ងៃទី១៧ ទើបត្រឡប់ចូលផ្ទះវិញ ត្រូវសមត្ថកិច្ច ចាប់បានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាព ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា