ពលករខ្មែរចាញ់បោកមេខ្យលួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចទាហានឈុតចំពោះកិច្ចតា ព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនកាលពីវេលាម៉ោង១២នឹង១២នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ មិថុនា ២០២១ នេះ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈពលករខ្មែរ១២នាក់ ដែលលួចឆ្លងដែនចូលប្រទេសប្រទេសថៃខុសច្បាប់ នៅបរិវេណក្នុងតំបន់ទទួលខុសត្រូវ ក្នុងនោះមានប្រុស៦នាក់ និងស្រី៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថាៈបានប្រទះឃើញក្រុមពលករខាងលើ កំពង់ដើរឆ្លងថ្នល់សំដៅមកទិស
ខាងលិចនៅបរិវេណភូមិទព័សៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ដោយប្រើច្រករបៀង និងមានមេខ្យល់ជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ ជាអ្នកនាំផ្លូវ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៦០០០បាត ដើម្បីទៅធ្វើការនៅតាមបណ្ដាខេត្តរបស់ថៃ។យ៉ាងណាក៏ដោយ ក្រោយចាប់ឃុំខ្លួនពលករខ្មែរទាំងអស់ សមត្ថកិច្ចបានអនុវត្តតាមវិធានរបស់សុខាភិបាល បន្ទាប់មកបញ្ជូនទៅឲ្យជំនាញធ្វើកំណត់ហេតុចាប់ឃុំខ្លួន ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនចេញពីប្រទេស របស់ខ្លួនតាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print