​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ចេញ​ ចូល​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ម្ដងទៀត​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​មាន​វិធានការ​ យ៉ាង​តឹង​រឹង​ ចំពោះ​រថយន្ត​ធុន​ធ្ងន់​ ចេញចូល​រាជធានី​ភ្នំពេញ​ ដោយ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​៣​ ចំណុច​ គឺ​កំណត់​តម្រាយ​ផ្លូវ​រត់​ កំណត់​ប្រភេទ​រថយន្ត​ និង​កំណត់​រយៈពេល​ វេលា​នៃ​ការ​ធ្វើ​ ដំណើរ​ ឲ្យ​បាន​ច្បាស់លាស់​ ចាប់ពី​ថ្ងៃ​ទី​២០​ មីនា​នេះ​តទៅ​ ។​

​ដោយសារ​បច្ចុប្បន្ន​អាជ្ញាធរ​យើង​ មានការ​យោគយល់​ច្រើន​ចំពោះ​រថយន្ដ​ធុន​ធំ​ ចូល​ក្រុង​ តែ​ពួក​គេ​មិន​បាន​គោរព​ តាម​ ការ​ណែនាំ​របស់​អាជ្ញាធរ​យើង​នោះ​ទេ​ កន្លង​មកនេះ​ ដូច្នេះ​ អាជ្ញាធរ​ ចាប់ពី​ពេល​នេះ​ មិន​អាច​លើកលែង​តទៅ​ទៀត​នោះ​ឡើយ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​បែប​នេះ​ នៅ​ក្នុង​ កិច្ចប្រជុំ​ ជាមួយ​គណៈ​បញ្ជាការ​ ឯកភាព​ រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៥​ មីនា​ ឆ្នាំ​២០១៦​នេះ​ថា​៖​ កន្លង​មក​អាជ្ញាធរ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​រឹត​បន្តឹង​ និង​បាន​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​ ចេញចូល​រាជធានី​ ភ្នំពេញ​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​មក​ ធ្វើ​ប័ណ្ណ​ប្រភេទ​ A,​ B​ ,C​ ក្នុង​ប​ណ្ណ័​នោះ​មាន​ដាក់​ពេលវេលា​ច្បាស់លាស់​ចាប់​ពិ​ ម៉ោង​៦៖០០​នាទី​ ព្រឹក​ដល់​ម៉ោង​៩៖០០​នាទី​ព្រឹក​ និង​ម៉ោង​១៦៖០០​នាទី​ រសៀល​ដល់​ ម៉ោង​ ២០,​ ០០​នាទី​យប់​។​ ចំពោះ​ប័ណ្ណ​ប្រភេទ​ D​ ហាម​ ឃាត់​ចេញចូល​រាជធានី​ពី​ម៉ោង​ ៦៖០០​នាទី​ព្រឹក​ ដល់​ម៉ោង​២០,០០​នាទី​យប់​ ប៉ុន្តែ​អនុញ្ញាតិ​ ឲ្យ​ចរាចរ​២៤​ម៉ោង​ លើ​២៤​ម៉ោង​លើ​តម្រាយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​បាន​រួម​មាន​៖​ ផ្លូវជាតិ​លេខ​៦​ ផ្លូវលោក​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ស្ពាន​ព្រែក​ព្នៅ​ ផ្លូវ​កប់​ស្រូវ​ កំណាត់​ផ្លូវជាតិ​លេខ​៤​ ផ្លូវ​វេ​ង​ស្រេង​ ផ្លូវ​ជើងឯក​ ស្ពាន​ព្រែក​សំរោង​ ផ្លូវ​ថៃ​ហ្គ័​រ​ និង​ផ្លូវជាតិ​លេខ​១​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖​ លក្ខណៈសម្បត្តិ​ដែល​រថយន្ត​ ទទួល​បាន​ប័ណ្ណ​ ចេញចូល​រាជធានី​ភ្នំពេញ​ ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត​ ប័ណ្ណបើកបរ​ ឈៀក​ លិខិត​ធ្វើ​អា​ ជីវ​កម្ម​ និង​ព​ន្ឋ​ផ្លូវ​ប្រចាំឆ្នាំ​ ។​

​សូម​បញ្ជាក់​ថា​៖​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រិះ​គុណ​ ដល់​លោកប៉ា​ សុ​ជាតិ​វង្ស​ ចៅហ្វាយ​ ក្រុង​ និយាយ​ឲ្យ​រួច​តែ​ពី​មាត់​ ពេល​ដឹង​ថា​ អាជ្ញា​ ធរ​ រាជធានី​ភ្នំពេញ​ បាន​ចាត់វិធានការ​យ៉ាង​តឹង​រឹង​ ចំពោះ​រថយន្ដ​ធុន​ធំ​ចូល​ក្រុង​ ដោយ​កន្លង​ មក​ បាន​ចាត់​វិការ​ដូច​គ្នា​នេះ​ជា​ច្រើន​ដង​មក​ហើយ​ ឃើញ​ថា​ គ្មាន​ប្រសិទ្ធភាព​អ្វី​ទាល់តែ​ សោះ​ ៕​

image_1

image

image_2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print