មកដល់ថ្ងៃនេះពលរដ្ឋនៅលើពិភពលោកប៉ុន្មាននាក់ហើយបានចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងកូវីដ១៩?

ចែករំលែក៖

បណ្តាប្រទេសនៅជុំវិញពិភពលោកបានបង្កើនការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាច ដំណើរការទាំងស្រុងឡើងវិញវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។ នៅពេលនេះតំបន់ជាច្រើនក៏បានដំណើរការឡើងវិញទាំងស្រុងដោយអនុញ្ញាតឲ្យពលរដ្ឋបានជួបជុំគ្នា ដោយសេរីមិនមានគម្លាត់សង្គមដូចមុនឡើយ ក្រោយទទួលបានការចាក់វ៉ាក់សាំងបានច្រើន។
តើពេលនេះពិភពលោកចាក់វ៉ាក់សាំងបានចំនួនប៉ុន្មាន់ដូសហើយ? នៅទូទាំងពិភពលោក មកទល់ពេលនេះ មានពលរដ្ឋ២,៥ពាន់លាននាក់ហើយទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ហើយតំបន់អាស៊ីបានចាក់ច្រើនលានដូសជាងគេ គឺមានដល់ទៅ ជាង ១,៤៦ពាន់លានដូស ក្នុងនោះចិនចាក់បានច្រើនជាងគេ បន្ទាប់មកតំបន់ អឺរ៉ូប សហរដ្ឋអាមេរិក …។
ចិនជាប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនលានដូសជាងគេ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៩៤៥.១លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ ២០២១។
ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print