​សាលា​បឋម​សិក្សា ​ហ៊ុន​សែន​ ភូមិ​ថ្មី​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ ជា​ពិសេស​លើ​វិស័យ​អប់រំ​ ចាប់ពី​ម​ត្តេ​យ្យ​សាលា​ រហូត​ដល់​ឧត្តម​សិក្សា​ ដោយ​បានក​សាងសាលា​គ្រប់​ទិស​ទី​ ក្នុង​ទីក្រុង​ ក៏​ដូច​ជា​តាម​ជនបទ​ ។​

​ប៉ុន្តែ​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្តរតនគិរី​ ហាក់បីដូចជា​នៅ​មាន​កំរិត​ លើ​ការ​គ្រប់គ្រង​តាម​បណ្តា​ការិយាល័យ​អប់រំ​ ក្នុងស្រុក​នីមួយៗ​នៅ​ខេត្តរតនគិរី​ ។​

ជាក់ស្តែង​សាលា​បឋម​សិក្សា​ហ៊ុន​ សែន​ភូមិ​ថ្មី​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដែល​មាន​ចំនួន​សិស្ស​សរុប​១.៣៤៨​នាក់​ មាន​អាគារ​ចំនួន​៤​ខ្នង​ ស្មើ​២០​បន្ទប់​ ក្នុង​អំឡុង​រដូវប្រាំង​នេះ​ សិស្សានុសិស្ស​តូចៗ​ ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ​ នៅ​ពេល​ចូល​បង្គន់​អនាម័យ​ម្តងៗ​ ដោយ​សាលា​មាន​បង្គន់​ចំនួន​០៣​ ស្មើ​១២​បន្ទប់​ បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​នៅ​តាម​បង្គន់​នីមួយៗ​ ត្រូវ​បាន​ចាក់សោរ​ចោល​ ។​

រីឯ​បន្ទប់​បង្គន់​ខ្លះ​ ខ្វះ​អនាម័យ​លាមក​ ឫ​សំរាម​នៅ​ពេញ​បង្គន់​ ជា​ការ​ធ្វើ​អោយ​កុមារ​តូច​មិន​អាច​ចូល​ប​ន្តោ​បង់កើត​នោះ​ទេ​ ព្រោះថា​ សិស្ស​ខ្លះ​ ខ្លាច​មិន​ហ៊ាន​សុំ​សោ​ពី​អ្នកយាម​បង្គន់​ ហើយ​សិស្ស​ខ្លះ​ទៀត​ថា​ ពិបាក​ទ្រាំ​នឹង​ក្លិន​ក្នុង​បង្គន់​ផង​ដែរ​ ។​

អ្នកគ្រូ​ សេន​ ចាន់​រ័​ត្ន​ ជា​អ្នក​មើលថែ​បង្គន់​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ចាក់សោរ​បង្គន់​ មិនមែន​មិន​អោយ​ក្មេង​ចូល​បត់ជើង​នោះ​ទេ​ គ្រាន់តែ​ទុក​សោ​អោយមក​យក​ពី​គាត់​ដើម្បី​ងាយស្រួល​ណែនាំ​ក្មេង​ទៅ​បត់ជើង​រួច​អោយ​ចេះ​ចាក់ទឹក​ និង​ជួយ​អនាម័យ​ផង​ ។​

អ្នកគ្រូ​បាន​ប្រាប់​ទៀត​ថា​ រាល់ថ្ងៃ​សាលា​ពុំ​មានទឹក​ប្រើប្រាស់​នោះ​ទេ​ ព្រោះ​អណ្តូងស្នប់​ខូច​ និង​អណ្តូង​ជីក​មានទឹក​តិចតួច​ ហើយ​ម៉ូ​ទ័​រ​ខូច​ខ្វះ​ថវិកា​ជួសជុល​ ។​

កុមារ​មក​ចូល​បង្គន់​នេះ​ គឺ​ប្រើ​ទឹក​ស្អាត​របស់​អ្នកគ្រូ​ផ្ទាល់​ ហើយ​បញ្ហា​ខ្វះ​ទឹក​ចំនួន​២-៣​ខែ​ហើយ​ រឿង​នេះ​សួរ​ទៅ​នាយក​សាលា​វិញ​ទៅ​ ។​

​ ចំណែក​លោកគ្រូ​ប៉​ត​ ធួន​ នាយក​សាលា​ បានអោយ​ដឹង​ថា​ សាលា​ពេល​នេះ​ ពិតជា​ខ្វះ​ទឹក​មែន​ ព្រោះថា​ អណ្តូង​ទាំង​ពីរ​ខូច​ហើយ​ គ្មាន​លុយ​ធ្វើ​រាល់ថ្ងៃ​ ប្រើ​តែ​អណ្តូង​ដៃ​តែ​ប៉ុណ្ណោះ​ ហើយ​មានទឹក​តិចតួច​ទៀត​ផង​ មិន​អាច​ប្រើ​គ្រប់គ្រាន់​បាន​នោះ​ទេ​ ។​

​ លោក​ថា​ បញ្ហា​នេះ​លោក​បាន​លើក​នៅ​ក្នុង​អង្គប្រជុំ​ដែរ​ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ប្រធាន​មន្ទីរ​នៅឡើយ​ ។​ ដូច្នេះ​ការ​ជួសជុល​ម៉ូ​ទ័​រ​ និង​អណ្តូងស្នប់​ សាលា​គ្មាន​លុយ​ទេ​ ដោយ​បច្ចុប្បន្ន​នេះ​ សាលា​ទទួល​បាន​ថវិកា​ពី​ B-P​ មានការ​យឺតយ៉ាវ​ពេក​ ទើប​ការ​ដោះស្រាយ​បញ្ហា​ទឹក​ផ្គត់ផ្គង់​សាលា​ មានការ​លំបាក​យ៉ាង​ខ្លាំង​ ហើយ​បញ្ហា​សំរាម​មួយវិញទៀត​ ក្រុមហ៊ុន​គឹ​ម​ ជ្រា​ ប្រមូល​សំរាម​ក្រុង​បាន​លុង​ គេ​ទារ​តម្លៃ​៨​ម៉ឺន​រៀល​ក្នុង​១​ខែ​ ហើយ​លោកគ្រូ​ អ្នក​គ្រួ​ ព្រមទាំង​សិស្សានុសិស្ស​ ប្រមូល​ដុត​ចោល​ក្នុង​បរិវេណ​សាលា​ ហើយ​មួយ​ត្រីមាស​ សាលា​ទទួល​បាន​ប្រាក់​ B-P​ ៣​លាន់​រៀល​ដែរ​ ។​

​ ទាក់ទង​នឹង​បញ្ហា​កង្វះ​ទឹក​នេះ​ លោកស្រី​ ចាន់​ ខាំ​ឃឿ​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្តរតនគិរី​ បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​នាយក​សាលា​ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​ក្រុមប្រឹក្សា​កុមារ​ មិន​ដាក់​ផែនការ​អោយ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ពន្យល់​ណែនាំ​ដល់​កុមារ​តូចៗ​ទាំងនោះ​ ។​

​ ចំពោះ​ថវិកា​វិញ​ តាម​សាលា​នីមួយៗ​ អាច​ដក​បាន​នៅ​ពេល​ល្ងាច​នេះ​ លោកស្រី​ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​ពេល​ឆាប់ៗ​នេះ​ ៕​

Screenshot_2016-03-16-13-45-53

Screenshot_2016-03-16-13-21-26

Screenshot_2016-03-16-13-21-06

Screenshot_2016-03-16-13-21-11

Screenshot_2016-03-16-13-21-01

...

ដោយ៖ វុ​ទ្ធ​ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print