អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីមីយ៉ាន់ម៉ា

ចែករំលែក៖

នៅថ្ងៃទី១៨ ខែមិថុនា អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចអំពាវនាវឱ្យផ្អាកការផ្គត់ផ្គង់អាវុធដល់ប្រទេសមីយ៉ាន់ម៉ា ហើយជំរុញឲ្យប្រទេសនេះគោរពលទ្ធផលបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០ និងដោះលែងលោកស្រីអោងសាន ស៊ូជី ព្រមទាំងអ្នកនយោបាយដែលយោធាចាប់ខ្លួន ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានប្រាប់ដល់មហាសន្និបាតរបស់អង្គការសហប្រជាជាតិថា «គ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនឹងកើតមាននៅក្នុងប្រទេសនេះ។ ប្រទេសចំនួន១១៩បានគាំទ្រដល់ដំណោះស្រាយនេះ ហើយមានតែប្រទេសបែលឡារុសមួយប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំងនឹងដំណោះនេះ។ ដោយឡែកប្រទេសចំនួន៣៦ផ្សេងទៀត បានបដិសេធ រួមមាន រុស្ស៊ី និងចិន ដែលប្រទេសទាំង២នេះ ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់ពួកយោធាមីយ៉ាន់ម៉ា។
លោក Olof Skoog ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា «ដំណោះស្រាយនេះ បានធ្វើប្រតិភូកម្មលើរបបយោធា ហើយថ្កោលទោសដល់ការរំលោភបំពាន និងអំពើហិង្សារបស់ពួកយោធា ប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង។ នេះបង្ហាញពីភាពឯកោរបស់ពួកយោធាមីយ៉ាន់ម៉ា នៅក្នុងក្រសែភ្នែករបស់ពិភពលោក»។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ លោក Kyaw Moe Tun តំណាងឲ្យរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោត បានថ្លែងថា លោកមានការខកចិត្ត ចំពោះការចំណាយពេលដ៏យូរ សម្រាប់មហាសន្និបាតនេះ អនុម័តនូវអ្វីដែលលោកហៅថា «ជាដំណោះស្រាយមិនមានប្រយោជន៍»។
លោកស្រី ស៊ូជី មានវ័យ៧៥ឆ្នាំ បានស្ថិតក្នុងការឃុំឃាំងចាប់តាំងពីពេលមានរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយគេមិនបានឃើញនិងឮលោកស្រីនោះទេ លើកលែងតែពេលបង្ហាញខ្លួន នៅតុលាការ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ៕

...

រូបភាព៖ nId

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print