សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៦នាក់ពាក់ព័ន្ធ​នឹងគ្រឿង​ញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ បន្ទាប់ពីទទួល​ការងារ​ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង​ មានការសម្របសម្រួល​ពីលោក ហាក់ ហ៊ាន់ ព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​កំពង់ចាម​បាន
បេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរ​ និងប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់យកមកដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ ។

ជនសង្ស័យទាំង៦នាក់ដែលត្រូវ​កម្លាំងសមត្ថកិច្ចឃាត់ខ្លួន​រួមមាន ៖
១-ឈ្មោះ ឈិន ឆ័ង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ដ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
២-ឈ្មោះ គ្រី ចាន់នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជយោ ឃុំជយោស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ យ៉ា លីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៤-ឈ្មោះ ថេង សៀកវេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៥.ឈ្មោះ ហេន ខ្ចា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ហុង វីឡា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដកហូតរួមមាន​ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០ កញ្ចប់ និងទូរស័ព្ទដៃចំនួន៦គ្រឿង ។

កម្លាំង​សមត្ថកិច្ច​ដែល​ចូល​រួម​បង្ក្រាបរួមមាន​ ​៖​ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការ​លើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារ​ប្រឆាំងគ្រឿងញៀន ។
ការបង្ក្រាប​ធ្វេីឡេីងនៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង ១៥ និង៣០នាទី​ នៅចំណុចក្នុងសាលារៀន ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម​ (ដោយប្រេីវិធានញុះញង់) ។

ជនសង្ស័យ និងងវត្ថុតាងខាងលើ ត្រូវបានជំនាញខេត្តនាំយកទៅចាត់ការបន្ដតាមនីតិវិធី ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print