សម្ពោធសមិទ្ធផលនានាក្នុងរយៈពេល ១ឆ្នាំនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សមិទ្ធផលនានារួមមានសាលាសំណាក់,ស្រះទឹក,បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី,ទីលានបាល់ទាត់ ស្ថិតនូវចំណុចx-១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិតីភាព សម្តេចពិជ័យសេនា ទៀ  បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត  (២០-មិថុនា-១៩៧៧ . ២០-មិថុនា-២០២១)។

សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នង នេះគឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះបានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ ម៉ែត្រ កម្ពស់១ជាន់ អគារវេទិកានេះចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។

ស្របពេលជាមួយគ្នានោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារឹកនេះកាលពី៤៤ឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតបានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកនេះរង់ចាំពេលទៀបភ្លឺដើម្បីចូលទៅក្នុងប្រទេសវៀតណាម។ក្នុងឱកាសប្រារព្ធខួបលើកទី៤៤ សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួម បើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនៅចំណុច X-១៦។

សូមបញ្ជាក់ផងដែរថា៖ ការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម មានទំហំទទឹងប្រវែង១៨ម៉ែត្រ បណ្តោយ៦៣ម៉ែត្រ កម្ពស់២ជាន់ ចំណាយថវិកាចំនួន ១.០២៨.៥១០ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនេះចំនួន ១ .១២៧. ១១៤ ដុល្លារ៕

           

...

 

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print