ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី

ចែករំលែក៖

ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Lhaing បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ។ នេះជាដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសលើកទីពីររបស់មេដឹកនាំយោធាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។

បណ្តាញទូរទស្សន៍ MRTV របស់មីយ៉ាន់ម៉ា បានផ្សាយថា ប្រមុខដឹកនាំ Min Aung Lhaing បានចាកចេញពីរដ្ឋធានី ណៃពីដោ នៅថ្ងៃទី២០ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ។ តាមសារព័ត៌មាន MRTV បានផ្សាយថា ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់ប្រមុខដឹកនាំមីយ៉ាន់ម៉ា គឺធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់មេទ័ព Min Aung Lhaing កើតឡើងក្រោយពេលដែលអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចអំពាវនាវដល់បណ្តាប្រទេសជាសមាជិក ទប់ស្កាត់ការលក់អាវុធទៅឲ្យប្រទេសមីយ៉ាន់ម៉ា ។ ជាមួយគ្នានេះអង្គការសហប្រជាជាតិ បានស្នើដល់រដ្ឋាភិបាលយោធាបញ្ចប់រាល់អំពើហិង្សាទៅលើក្រុមបាតុករដោយសន្តិភាព។
នៅក្នុងការបោះឆ្នោតស្តីពីប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោម៣៦ប្រទេសដែលបោះឆ្នោតអនុបវាទ។
តាមសារព័ត៌មានរ៉យទ័រ រុស្ស៊ីគឺជាសម្ពន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កម្លាំងយោធាមីយ៉ាន់ម៉ា ។ កាលពីខែឧសភាកន្លងមក មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនបានចូលរួម នៅក្នុងពិធីតាំងពិព័រណ៍នៅទីក្រុងមូស្គូឡើយ។
នេះជាដំណើរទស្សនកិច្ចលើកទីពីរ ទៅក្រៅប្រទេសរបស់លោក Min Aung Hlaing ។ កន្លងមកលោកក៏បានទៅចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែមេសាកន្លងមកដែរ៕

ដោយ៖ ធីរីណា


មេដឹកនាំយោធាមីយ៉ាន់ម៉ា Min Aung Lhaing។ (រូបភាព៖ Reuters )

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print