នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា នឹងមានឧបសគ្គជាច្រើនពីការសម្រេចបើកទ្វារប្រទេសជាតិ ក្នុងពេលមានករណីឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់បើទោះបីមានវិមានការតឹងតែងទប់ស្កាត់កូវីដ-១៩ក្តី។
រដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងរៀនរស់ជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល១២០ថ្ងៃ គឺនៅក្នុងខែតុលាខាងមុខ ។ វិធានការរឹតត្បិតទៅលើវិស័យអាជីវកម្ម និងទេសចរណ៍ត្រូវបានលុបចោលវិញ។ អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់អាចនឹងធ្វើដំណើរកម្សាន្តបានដោយសេរីនៅក្នុងប្រទេសថៃ។
មេដឹកនាំថៃបានលើកឡើងថា នឹងមានការប្រឈមមុខជាច្រើនដែលបើកទ្វារសេដ្ឋកិច្ចឲ្យពលរដ្ឋរស់នៅជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ យើងមិនអាចរង់ចាំរហូតដល់ពលរដ្ឋគ្រប់រូបចាក់វ៉ាក់សាំងគ្រប់ពីរដូសទើបអាចបើកទ្វារសេដ្ឋកិច្ចជាតិបាននោះទេ ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ដល់ពេលដែលត្រូវទទួលយកការប្រឈមមុខនឹងឧបសគ្គ ដើម្បីរស់នៅជាមួយកូវីដ -១៩ ។ នៅចំពោះមុខ រដ្ឋាភិបាលថៃនឹងសាកល្បងបើកទ្វារវិស័យទេសចរណ៍នៅភូកេតចាប់ពីថ្ងៃទី១ខែកក្កដា ដើម្បីស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ប៉ុន្តែអ្នកទេសចរគឺត្រូវតែនៅភូកេតរយៈពេល១៤ថ្ងៃ ទើបអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសថៃបាន៕ ដោយ៖ សាធី
ប្រជាជនទៅទទួលវ៉ាក់សាំង Covid-19 នៅទីក្រុងបាងកក – ថៃនៅថ្ងៃទី ៧ ខែមិថុនារូបភាព៖ REUTERS