គួរឱ្យអាសូរខ្លាំងណាស់!! ក្មេងប្រុសម្នាក់អាយុ៣ខួបលង់ទឹកពាងស្លាប់​ ធ្វេីឲ្យឪពុកម្ដាយយំសោកបោកខ្លួន​ស្តាយកូន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ក្មេងប្រុសអាយុ៣ខួបម្នាក់បានដាំក្បាលចូលទឹកពាងលង់ស្លាប់​ បង្កការភ្ញាក់ផ្អេីលដល់ឪពុកម្តាយ អ្នកជិតខាង​ និងសមត្ថកិច្ចកាលពីវេលាម៉ោង៥ល្ងាច​ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិជេីងឯក​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​ សពក្មេងប្រុសមានឈ្មោះ​ សុខ​ វុទ្ធីអាយុ៣ឆ្នាំ​ រស់នៅជាមួយម្ដាយឈ្មោះ​ ជាង​ អេម​ អាយុ២៥ឆ្នាំ​ និងឪពុកឈ្មោះ​ ហុក​ សុក​ អាយុ២៨ឆ្នាំ​ ។

​ តាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ​រូបគាត់បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះទៅលេងផ្ទះជីដូន​នៅក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមេីលថែកូនតូចម្នាក់ទៀតដែលទេីបសម្រាលបាន២ខែ​ ដោយប្ដីចេញទៅធ្វើការដេីម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ​ ។ លុះក្រោយមកក៏ស្រាប់តែមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វេីឲ្យរូបគាត់ជាម្ដាយទៅមេីលកូននៅឯផ្ទះយាយតែមិនឃេីញ​ក៏នាំគ្នាដេីររកក៏ប្រទះឃេីញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង​ រួចក៏ប្រញាប់លេីកយកមកធ្វេីចលនាស្ទេីរគ្រប់បែបយ៉ាង​ តែទោះបីធ្វេីបែបណាក៏ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហេីយ​ ។

​ ក្រោយពេលក្មេងប្រុសលង់ទឹកស្លាប់បែបនេះ​ ធ្វេីឲ្យឪពុកម្ដាយ​ សាច់ញាតិ​យំសោកស្ដាយយ៉ាងខ្លាំង​ ព្រមទាំងស្ត្រីជាម្ដាយបានសន្លប់បាត់ស្មារតីថែមទៀតផង​ ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យដេីម្បីមកពិនិត្យ​ ។ ក្រោយពីពិនិត្យសពជនរងគ្រោះរួចរាល់​ សមត្ថកិច្ចបានបញ្ចាក់ប្រាប់ថា​ ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពាងប្រាកដមែន​ ហេីយក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print