រដ្ឋបាលស្រុកស្វាយជ្រំបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំបន្ទាប់ពីរកឃើញអ្នកជំងឺវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧នាក់ជាអាជីវករលក់សាច់ជ្រូកនិងសាច់គោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ ស្តីពីការបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោង សូន្យ ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

រដ្ឋបាលស្រុកបញ្ជាក់ទៀតថាបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមាននៅទិប្រជុំជនផ្សារស្វាយជ្រំចំនួន៧នាក់ដោយក្រុមការងារស្រុកបានសហការជាមួយអាជ្ញាធឃុំចុះស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយនឹងអ្នកជំងឺខាងលើរកឃើញប្រមាណជាង៤០នាក់ហើយនៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះក្រុមការងារបាននិងកំពុងបន្តចុះស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់និងប្រយោលបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុកស្វាយជ្រំផងដែរ។

ក្នុងករណីមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

មុខទីស្នាក់ការគណបក្សCPPឃុំក្រោលគោ ឬទំនាក់ទំនងលេខ📞0977816403  ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print