នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី១នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ កម្មករ និងជនបរទេសនៅខេត្តព្រះសីហនុ តាមបណ្ដាគោលដៅមួយចំនួនដូចខាងក្រោម៖
-គោលដៅទី១ សាលាតេជោកម្មករ
អង្គភាពទទួលខុសត្រូវ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
-គោលដៅទី២ សាលាបឋមសិក្សាមិត្តភាព អង្គភាពទទួលខុសត្រូវ កងពលតូចលេខ ៧០ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងការពារជាតិដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋបានចំនួនសរុប ១,៣៣៦,២៤២នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១,០២៥,៨៦១នាក់ ខណៈចាក់លើកទី២ បានចំនួន ១,២៨៣,២៤៨នាក់៕

...

ដោយ៖  ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print