ប្រធានាធិបតីហ្វុីលីពីន៖ អ្នកបដិសេធចាក់វ៉ាក់សាំង អាចនឹងត្រូវជាប់គុក

ចែករំលែក៖

ប្រធានាធិបតី ហ្វុីលីពីន លោក Rodrigo Duterte បានព្រមាន ដាក់គុកអ្នកដែលបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងពេលប្រទេសនេះកំពុងប្រឈមការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ ។ មកទល់ពេលនេះមានពលរដ្ឋជាង ១,៣លាននាក់ឆ្លងកូវីដ-១៩ និងជាង២៣ពាន់នាក់ស្លាប់។ លោកDuterte បានប្រកាសតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី ២១ខែមិថុនាថានឹងដាក់ទោសអ្នកមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយពេលមានពលរដ្ឋទៅចាក់វ៉ាក់សាំងនៅរដ្ឋធានីម៉ានីលធ្លាក់ចុះ នោះ។ ការលើកឡើងរបស់ប្រធានាធិបតី Duterte គឺផ្ទុយពីការប្រកាសរបស់ក្រសួងសុខាភិបាលថា បើទោះបីមានការជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងក្តី ប៉ុន្តែជាការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តប៉ុណ្ណោះ មិនបង្ខំនោះឡើយ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប្រធានាធិបតី Duterte ដែលបានបញ្ជាក់ថា «សូមកុំច្រឡំសម្តីខ្ញុំ ថាមានវិបត្តិនៅក្នុងប្រទេសនេះ ។ ខ្ញុំគ្រាន់តែខកចិត្តចំពោះពលរដ្ឋហ្វុីលីពីនដែលមិនបានយកចិត្តទុកដាក់ដល់ការសម្រេចរបស់រដ្ឋាភិបាល ។ គិតត្រឹមថ្ងៃទី២១ខែមិថុនា មន្ត្រីហ្វីុលីពីន បានឲ្យដឹងថា ទើបតែមានពលរដ្ឋជាង២,១លាននាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សំាងគ្រប់ចំនួនពីរដូស គឺជាការចាក់វ៉ាក់សាំងយ៉ាងយឺតយ៉ាវបំផុតខុសពីការគ្រោងទុកដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន ៧០លាននាក់ ក្នុងឆ្នាំ២០២១នេះ។ នៅថ្ងៃទី២១ខែមិថុនា រដ្ឋាភិបាលហ្វីុលីពីន បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សំាង ៤០លានដូសពីក្រុងហ៊ុន BioNTech របស់អាល្លឺម៉ង់ និង Pfizer របស់អាមេរិក ដើម្បីបំពេញការចាក់វ៉ាក់សំាងជូនពលរដ្ឋហ្វីុលីពីន។ ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសថាក្នុងរយៈពេល២៤ម៉ោង កន្លងមក មានពលរដ្ឋ ជាង១៤៥០០នាក់ឆ្លងកូវីដ-១៩ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ក្នុងប្រទេសនេះ៕ដោយ៖ធី រីណា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print