ក្នុងពេលអង់គ្លេស-អឺរ៉ុប ដាក់ទណ្ឌកម្ម, រុស្ស៊ីបានចាប់ដៃសហការជាមួយមីយ៉ាន់ម៉ា

ចែករំលែក៖

 រុស្ស៊ីបានសន្យាបង្កើនទំនាក់ទំនងសន្តិសុខនិងបញ្ហាផ្សេងៗជាច្រើនទៀតជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះបីអង់គ្លេស សហគមន៍អឺរ៉ុបនិងអាមេរិក ដាក់ទណ្ឌកម្មទៅលើប្រទេសនេះបែបណាក្តី។ ក្រោយបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី២១ខែមិថុនា មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ានិងជាប្រមុខដឹកនំាប្រទេស លោក Ming Aung Hlaing បានជួបពិភាក្សាជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev នៅក្នុងរដ្ឋធានីមូស្គូ ។ នៅទីនោះរុស្ស៊ីបានសន្យាថា នឹងសហការលើវិស័យសន្តិសុខ និងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ។ រុស្ស៊ីនិងមីយ៉ាន់ម៉ា បានបង្កើនទំនាក់ទំនងការពារជាតិរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយទីក្រុងមូស្គូ បានជួយដល់មីយ៉ាន់ម៉ាក្នុងការហ្វឹកហាត់យោធា និងផ្តល់អាហារូបករណ៍ដល់ទាហានមីយ៉ាន់ម៉ារាប់ពាន់នាក់ទៅសិក្សានៅសហព័ន្ធរុស្សុី។ បណ្តាញទូរទស្សន៍មីយ៉ាន់ម៉ា MRTV បានផ្សព្វផ្សាយពីកម្មវិធីនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រមុខដឹកនាំ Min Aung Hliang ដែលបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ាក៏បានបំពេញទស្សនកិច្ចទៅកាន់វត្តព្រះពុទ្ធសាសនា នៅទីក្រុងមូស្គូផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print