ចេញពីគុកបាន៦ខែ បន្តកាច់កម៉ូតូ ម្ចាស់ទាន់រុញចូលដេកគុកសាជាថ្មីនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាសហការជាមួយនគបាលស្រុក ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារបន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូរបស់អ្នកភូមិ ហើយត្រូវម្ចាស់ដឹងទាន់​និងស្រែកផ្អើលដល់សមត្ថកិច្ចនាំគ្នាដេញចាប់នៅបានពាក់កណ្ដាលផ្លូវកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្នុងភូមិ ដូនណូយ ឃុំច្រេស ស្រុកចន្ទ្រា ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាបានអោយដឹងថា ជនសង្ស័យឈ្មោះ សូនរ៉ា វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងដោយជនសង្ស័យទើបចេញពន្ធនាគារបានរយៈពេលប្រមាណជាង៥ខែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគបាលស្រុកចន្ទ្រាដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

svr5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print