អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសបានបន្តជ័យជម្នះទៅលើក្រុមជម្រើសជាតិឆេកក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ធ្វើឲ្យក្រុមខ្លាំងមួយនេះមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ចំណែកក្រុមក្រូអាតក៏បានឡើងទៅវគ្គ១៦ក្រុមដែរ ដោយបានយកឈ្នះយ៉ាងធំធេងទៅលើក្រុមស្កុតឡេន៣ទល់១។

យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះបានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយខ្សែប្រយុទ្ធរបស់ Man City កីឡាករ Sterling នៅនាទីទី១២ ក្នុងតង់ទី១។ ជ័យជម្នះនេះធ្វើឲ្យអង់គ្លេសឈរលេខ១ក្នុងពូលD ដោយវគ្គជម្រុះក្នុងពូលនេះគឺឈ្នះ២ប្រកួត ស្មើ១ប្រកួត មាន៧ពិន្ទុ។

ដោយឡែកក្រុមជម្រើសជាតិក្រូអាត ដែលជាអតីតជើងឯករង World Cup បានឡើងទៅកាន់វគ្គ១៦ក្រុមជាមួយអង់គ្លេសដែរ ដោយបានយកឈ្នះក្រុមស្កុតឡេន៣ទល់១។ ៣គ្រាប់របស់ក្រុមក្រូអាតរកបានដោយកីឡាករ Vlašić នៅនាទីទី១៧, គ្រាប់ទី២រកបានដោយកីឡាករ Modrićនៅនាទីទី៦២ និងគ្រាប់ទី៣រកបានដោយកីឡាករ​ Perišić នៅនាទីទី៧៧។ ចំណែក១គ្រាប់របស់ក្រុមស្កុតឡេនរកបានដោយកីឡាករMcGregor នៅនាទីទី៤២ ។

ជ័យជម្នះខាងលើនេះធ្វើឲ្យក្រុមដែលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្នុងនោះមាន ពូលA៖ អុីតាលី និងវែល, ពូលB៖ បែលហ្ស៊ិក និងដាណឺម៉ាក, ពូលC៖ ហុល្លង់ និងអូទ្រីស, ពូលD៖ អង់គ្លេស និងក្រូអាត ខណៈដែលពូលE និងពូលF ត្រូវប្រកួតគ្នានៅយប់នេះដើម្បីប្រជែងគ្នាដណ្តើមកៅអីទៅកាន់វគ្គបន្ត ៕ដោយ៖ ភារៈ

    

...

រូបភាព៖ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print