លោកអធិការស្រុកត្បូងឃ្មុំគូពង្រឹងសមត្ថភាពការងារខ្លនជាជាងដោះសារខណៈអ្នក​លេងល្បែង​បញ្ជល់មាន់២នាក់នៅ​ក្នុង​ព្រៃ​ឫ​ស្សី នៃស្រុក​ត្បូងឃ្មុំផ្ទុក​វិជ្ជមាន​កូ​វី​ដ-​១៩​ និង៣០នាក់​ពាក់​ព័ន្ធ​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ពុទ្ធោ​! ! ននរណាខ្លះបានមកលេងឬមកមេីលល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅ​ក្នុង​ព្រៃ​ឫស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​ ? ព្រោះថា​មន្ត្រី​ក្រសួង​សុខាភិបាល​បានរកឃេីញអ្នក​លេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ-​១៩ និងមានអ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត​ ។

នេះបេីតាមសម្តីមន្ត្រី​សាលាស្រុក​មួយ​រូប​បាន​បង្ហើប​ថា ពេល​កម្លាំង​ចុះ​ធ្វើតេស្ត​ទៅ​លើ​អ្នក​ភូមិ​ចំនួន​២នាក់ នា​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០២១​នោះ ក៏​បាន​រក​ឃើញ​ថា អ្នកលេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត​ផង​ដែរ​។​ លោក​អំពាវនាវ​អោយអ្នក​ពាក់ព័ន្ធ​មកធ្វេីសំណាក​រកមេ​ រោគកូវីដ១៩​ ។

ប្រជាពលរដ្ឋ​បានប្រាប់ថា​ ទីតាំង​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ក្នុង​ព្រៃ​ឫ​ស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​នោះ ដោយ​ក្រុម​អ្នកមាន​ល្បែង​ពពាក់​ព​ពួន នាំ​គ្នា​លេង​ហូរ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​មិន​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ​។

បើ​តាម​លោក នៅ អូន មេឃុមេឃុំអញ្ចើមបានប្រាប់សារព័ត៌មានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ថា តាម​ពិត​ទៅ​ល្បែងស៊ីសង គឺ​ខុសច្បាប់​មិន​អនុញ្ញាត​ឱ្យ​លេង​នោះ​ទេ តែ​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​លេង​ចល័ត រត់ពីទីកន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដោយ​មិន​មាន​គ្នា​ច្រើន​នោះ​ទេ​។

លោក​មេឃុំ​​បន្ត​ថា កន្លង​មកពេល​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​មានការ​លេង​បញ្ជល់មាន់​ខុសច្បាប់ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ដឹង​ក៏​ចុះ​ទៅ​បង្ក្រាប ធ្វើ​ឲ្យ​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ឈប់​លេង​នៅ​ទីតាំង​ចាស់ ដោយ​នាំ​គ្នា​ទៅ​លេង​នៅ​កន្លែង​ថ្មី​តែ​មិន​អាច​ចិ​ន្ត្រៃ​យ៍​នោះ​ទេ​។ គឺ​លេង​ម្ដង​ត្រង់នេះ ម្ដង​ត្រង់នោះ ដើម្បី​បង្វែងដាន​ពី​កម្លាំង​សមត្ថកិច្ច ។

ប្រជាពលរដ្ឋ​ស្នេីដល់លោកវរសេនីយ៍​ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​អ​ញ្ចើ​ម​មេត្តាយកចិត្តទុកដាក់លេីការជួបជុំ​ ប្រមូល​ផ្តុំមនុស្សមកលេងល្បែងនៅ​ភូមិសាស្ត្រ​ក្នុងដែន​សមត្ថកិច្ច​គ្រប់​គ្រង​របស់​ខ្លួន​ផង​ ជៀសវាងពលរដ្ឋយល់ច្រឡំថា​ លោកប្រេីវិធី​ «កន្ទេល​ធំបន្លំដេក» ខណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសំបូរដោយបទល្មើសល្បែងស៊ីសង ។
ច្បាប់បានកំណត់ថា​ ការ​ជួបជុំ​មនុស្ស​ច្រើន​បែប​នេះ គឺ​ផ្ទុយ​នឹង​ការ​ណែនាំ​របស់​ជំនាញ​ក្រសួងសុខាភិបាល ដែល​អាច​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

សូមបញ្ជាក់​ថា​ នៅល្ងាច​ថ្ងៃ​ទី​២២ មិថុនា និង​នៅ ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០២១​នេះ ជំនាញ​សុខាភិបាល​ស្រុក​បាន​ចុះ​ធ្វើតេស្ត​ទៅ​លើ​អ្នក​ភូមិ​សង្គម​មាន​ជ័យ និង​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ​បាន​រក​ឃើញ​ថា អ្នកលេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ-​១៩ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត កំពុង​តែ​ចុះ​ប្រមូល​សំណាក​ហើយ​៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print