ខេត្តស្វាយរៀង៖ លោកជូ សុធី ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន
សង្កាត់សង្ឃ័រ ផ្ដល់អំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ជូនដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រនិងកំពុងធ្វេីចត្តឡីស័ក នៅសង្កាត់សង្ឃ័រក្រុង ស្វាយរៀង ។
ការប្រគល់អំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ
ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានការចូលរួមពីលោកស្រី សុក ណន ចៅសង្កាត់សង្ឃ័រនិងក្រុមការងារចុះជួយសង្កាត់សង្ឃ័រ និងសមាជិកក្រុមការងារទាំងអស់ ផងដែរ។
ក្នុងឪកាសនោះលោកជូសុធី បានមានប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋដែលជាប់ចត្តឡីស័កក្នុងសង្កាត់សង្ឃ័រទាំងអស់ តាមរយៈលោកស្រីចៅសង្កាត់ថា យើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ-១៩មិនភ្លេចយើងនោះទេ) ជាពិសេសត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលហើយបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះជាដាច់ខាត។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនរួមមាន៖អង្ករ ២៥បាវតូចត្រីខ ២៥យួរ
ទឹកត្រី ២៥យួរទឹកសុីអុីវ ២៥យួរ
ម៉ាស់ ១៥០ប្រអប់ទឹកសុទ្ឋ ៥០យួរ
អាល់កុល ២៤ដប ដោយ
សរុបជាទឹកប្រាក់ចំនួន ២លាន១៥ម៉ឺន២ពាន់រៀលផងដែរ៕៊
ដោយ៖ យឹម សុថាន