​អគារ​ចាប់​ផ្កាយ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​

ចែករំលែក៖

191741baoxaydung_1

ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ កំពុង​ប្រជែង​គ្នា​សាងសង់​អគារ​ខ្ពស់កប់ពពក​អាច​មើល​ទេសភាព​បាន​យ៉ាង​ល្អ​ ដូច​ជា​ស្ថិត​នៅ​លើ​អាកាស​អ៊ី​គ​ចឹ​ង​។​ អគារ​ ខ្ពស់ៗ​គឺជា​តំណាង​នៃ​ភាព​រីក​ចម្រើន​លើ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ ។​

​មន្ដ្រី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ចុះហត្ថលេខា​ ផ្ដល់​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​ខ្ពស់​ ជាងគេ​បំផុត​លើ​ពិភពលោក​មានឈ្មោះ​ថា​ Kingdom​ ដែល​មាន​កម្ពស់​រហូត​ ដល់​ទៅ​១.០០០​ម៉ែត្រ​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ផែនដី​ ។​

​ក្រុមហ៊ុន​រដ្ឋ​ Jeddah​ បាន​ទទួល​ការ​ សាងសង់​អគារ​ខាងលើ​។​ កម្ពស់​នៃ​អគារ​ Kingdom​ Tower​ មាន​រហូត​ដល់​ទៅ​ ៩៩៩.៧​ម៉ែត្រ​ខ្ពស់​ជាង​អគារ​ដែល​ធ្លាប់​បំបែក​ឯ​ត​ទ​គុក​ម្ម​ពិភពលោក​ពី​កម្ពស់​ នា​ពេល​បច្ចុប្បន្ន​គឺ​អគារ​ Buji​ Khalifa​ នៅ​ទីក្រុង​ឌូ​បៃ​ ។​

...

​រដ្ឋាភិបាល​អា​រ៉ាប់​កំពុង​តែ​អនុវត្ដ​ គម្រោង​សាងសង់​ខាងលើ​ដោយ​មាន​ក្រុម​ ហ៊ុន​ពីរ​ចូលរួម​គឺ​ក្រុមហ៊ុន​ Jeddah​ និង​ Alinma​ សុទ្ធសឹងតែ​ជា​របស់​រដ្ឋ​ហើយ​ បាន​ផ្ដល់​ប្រាក់​ជំនួយ​សម្រាប់​សាងសង់​ ដល់​ទៅ​១.២​ពាន់​លាន​ដុល្លារ​សម្រាប់​ សាងសង់​អគារ​២០០​ជាន់​នេះ​។​ តាម​ គម្រោង​អគារ​នឹង​ស្ថ​ប​នា​រួចរាល់​នៅ​ឆ្នាំ​២០២០​។​ នៅ​ពេល​នេះ​អគារ​បាន​សាង​ សង់​រួច​២៦​ជាន់​ដំបូង​។​ ស្ថានីយ​ត្រួតពិនិត្យ​ នឹង​ដាក់​នៅ​ជាន់​ទី​១៥៧​នៃ​អគារ​នេះ​ ។​

​ជាមួយនឹង​អគារ​ថ្មី​ខាងលើ​នឹង​ដណ្ដើម​ តំណែង​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ Buji​ Khalifa​ ។​ ក្រោយ​ សាងសង់​រួច​អគារ​នោះ​នឹង​ទាក់ទាញ​ភ្ញៀវ​ ទេសចរ​ជា​ច្រើន​ដែល​ចង់​មើលឃើញ​ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​មើលឃើញ​ពពក​ ហោះ​នៅ​ពីក្រោម​ទៀត​ផង​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print