ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ២គ្រឿងបុក​បញ្រ្ចាស​ទិស​គ្នា​យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី ២៥ខែមិថុនាឆ្នាំ២០២១ នៅលើផ្លូវជាតិ លេខ ៣១៦ ចំណុច ភូមិ​ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ វី វណ្ណា អាយុ ១៨ ឆ្នាំមានទីលំនៅភូមិ ព្រៃសង្កែ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ជិះម៉ូតូម៉ាក ហុងដាC១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៣៤០៥ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះជឿ ធីឡៃ  អាយុ​ ២០ ឆ្នាំ  មានទីលំនៅភូមិ បុស្ស ឃុំស្វាយតាយានស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាC១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៣៤០៥នៅលើផ្លូវជាតិ លេខ ៣១៦ក្នុងទិសដៅពីត្បូងទៅខាងជើងមិនប្រកាន់ស្តាំស្រាប់តែបុកជាមួយ
ម៉ូតូម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ ២០២០ ពណ៏ខ្មីពាក់ស្លាកលេខស្វាយរៀង ១J ៥៣០១ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុសមត្ថកិច្ចបានមកអន្តរាគមន៏ដឹកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យដើម្បីព្យាបាលនិងវាស់វែងអូសយកវត្តុតាងម៉ូតូទាំងពីរ គ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print