ខេត្តស្វាយរៀង៖ ក្រុមសមត្ថកិច្ចនៃអគ្គនាយកដ្ឋានផលិតកម្មសត្វនៃក្រសួង កសិកម្មបានស្ទាក់ឃាត់រថយន្តមួយគ្រឿងដែលដឹកសត្វជ្រូកចំនួន១៥ក្បាលព្រោះសង្ស័យថាជាជ្រូកនាំពីវៀតណាមដោយខុសច្បាប់
ទើបបញ្ជូនទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្វាយរៀងតែត្រូវក្រុមអាជីវករបាននាំគ្នា មករំដោះសត្វជ្រូកត្រឡប់ទៅវិញទាំងយប់។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះថា
ការពិតដោយមានការ សង្ស័យ នាំជ្រូកពីប្រទេសជិតខាងទើបក្រុមចលត័អគ្គនាយកដ្ឋានផលិតកម្ម សត្វនៃក្រសួងកសិកម្មឃាតិពិនិត្យរួចប្រគល់ឲ្យមន្ទីរកសិកម្មពិនិត្យបន្តនិងអប់រំឲ្យអាជីវករដែលប្រមូលទិញជ្រូកសហគមន៍ ត្រូវឲ្យមានការបញ្ជាក់ពីពេទ្យសត្វឃុំស្រុក និងមេភូមិដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺប៉េសអាហ្វ្រិក។
មន្ត្រីពេទ្យសត្វកំពុងពិនិត្យឃើញថា ជាជ្រូកខ្មែរមែនក៏ប៉ុន្តែ ដោយយប់ហើយទើបឃាត់ឲ្យចាំព្រឹកឡើង សឹមដោះស្រាយនិងអប់រំ បែរជានាំគ្នាមករំដោះជ្រូកទៅទាំងយប់បែបនេះ។
លោកបន្ថែមទៀតថាដោយសារមានផ្ទុះជំងឺកូវីដ១៩ផងទើបមន្ត្រីជំនាញតាមស្រុកមិនដើរឬទៅបញ្ជាក់លិខិតឲ្យ គឺឲ្យមកបញ្ជាក់នៅការិយាល័យផលិតកម្មខេត្តតែម្តងទើបមានការ ចម្រូងចម្រាស់បែបនេះហើយ
រហូតមកដល់ពេលនេះ
បងប្អូនក្រុមអាជីវករព្រមស្ដាប់និងធ្វើតាមការណែនាំពីសមត្ថកិច្ចជំនាញហើយពេលទិញជ្រូកពីភូមិឃុំនិងពេទ្យស្រុកបញ្ជាក់ថាជ្រូកមានសុខភាពល្អផងដែរ។
សូមបញ្ជាក់ថាករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចខាងលិចវត្តសាមគ្គីរង្សី ស្ថិតនៅភូមិសាមគ្គីសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
បើតាមមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តម្នាក់បានបង្ហើបឲ្យដឹងថា ដំបូងមន្ត្រីនៃអគ្គនាយក ដ្ឋានបានឃើញរថយន្តខាងលើដឹកជ្រូក នៅត្រង់ចំណុចខាងកើតផ្សារជីភូក្រុងបាវិត។ដោយមានការសង្ស័យលួចនាំចូលពីប្រទេសវៀតណាមទើបតាមរួចឃាត់ដើម្បីសាកសួរ។ ម្ចាស់ជ្រូកបានឆ្លើយថាជ្រូក១៥ ក្បាលនេះ គាត់ទិញនៅស្រុករំដួល ៧ក្បាលនិងទិញនៅក្រុងស្វាយរៀង៧ក្បាល ហើយទៅទិញនៅខាងកើតផ្សារជីភូមួយក្បាលក៏ប៉ុន្តែគ្មានលិខិតលក់ដូរនិង ការពិនិត្យពីពេទ្យសត្វតាមស្រុកទើបឃាត់ពិនិត្យសួរនាំខ្លាចលួចនាំជ្រូកពីប្រទេសជិតខាងនិងដើម្បីទប់ស្កាត់ជំងឺឆ្លងជ្រូកអាហ្វ្រិក ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ប្រភពបន្តទៀតថាពេលសមត្ថកិច្ចនាំរថយន្តដឹកជ្រូកមកដល់ចំណុចការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តម្ចាស់រថយន្តបើកចូលមិនព្រមយកជ្រូកទៅមន្ទីរកសិកម្មខេត្តទេខ្លាចមន្ត្រីជំនាញចាប់ជ្រូកទុកបូមឈាមពិនិត្យរកមេរោគធ្វើឲ្យខកពេល និងខ្លាច ងាប់ជ្រូក ៕
ដោយ៖ យឹម សុថាន