ទួរគីវាយប្រហារតាមដែនអាកាសនៅអ៊ីរ៉ាកសម្លាប់មនុស្ស​ជនជាតិឃឺត៤៥នាក់

ចែករំលែក៖

កាលពីថ្ងៃទី ១៦ខែមីនា កម្លាំងទាហានប្រទេសទួរគីបានបញ្ចាក់ថា យន្តហោះចម្បាំង​១១គ្រឿង​របស់ប្រទេសនេះបានបើកការវាយប្រហារនៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់សម្លាប់ក្រុមឧទ្ទាមជនជាតិឃឺត ៤៥នាក់។

ប្រភពព័ត៌មានពីកម្លាំងយោធាទូគី  ការវាយប្រហារនោះធ្វើឡើងដោយយន្តហោះ​F-16 , F-4 នៅដំបន់ភ្នុំQandil ជាទីតាំងរបស់ក្រុមឧទ្ទាមជនជាតិឃឺត ។ ការវាយប្រហារនោះបានបំផ្លាញ​ឃ្លាំងអាវុធចំនួន២ និងឃ្លាំងផ្ទុករ៉ុក្កែត។

ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលទូគីបានប្រកាសអាសន្ន ដា់ក់បំរាមកូចរនៅក្នុងតំបន់ Kaynartepe ស្រុក ​Baglar ភាគអាគ្នេយ៍នៃទីក្រុង Diyarbakir ដែលមានជនជាតិឃឺតរស់នៅច្រើន​ហើយក៏ជាទីកន្លែងដែលមានការប៉ះទង្គិចគ្នាជាច្រើនលើកនាពេលកន្លងមក។

ក្នុងពេលជាមួយគ្នានេះក្រុមសន្តិសុខជាច្រើនបានទៅកាន់តំបន់ជនជាតិឃឺតរស់នៅ ដើម្បីទប់ស្កាត់ ការបះបោរវាយប្រហាររបស់ក្រុមឧទ្ទាមជនជាតិឃឺត។ ការបង្កើតការពារដោយសារតែនៅតំបន់ទាំងនោះមានការវាយប្រហារភេរវកម្មកើតឡើងជាញឹកញាប់។ កាលពីថ្ងៃទី​១៣ខែមីនា មានការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស​២៥នាក់និង ៧៥នាក់រងរបួស ស្ថិតនៅក្នុងទីក្រុងអែនការ៉ា ។ ការវាយប្រហារនោះគឺជាងសកម្មភាពរបស់ជនជាតិឃឺតជ្រុលនិយមផងដែរ។ ការវាយប្រហារនោះកើតឡើងក្រោយរយៈពេល៣សប្តាហ៍ ក្រោយការវាយទៅលើក្បួនរថយន្ត​យោធាបណ្តាលឲ្យទាហាន​២៩នាក់ស្លាប់៕

20160316210434

20160316210517

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print